ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រី១នៃកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ ២៨ ថ្ងៃនៃយុទ្ធនាការ”១មុឺនរៀល ១មុឺននាក់” ឆ្នាំ ២០២៤ ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ១៩៩.៨៨១ នាក់ សរុបជាទឹកប្រាក់ មានចំនួន ២.៨៥៩.៨០៨ ។
លើផេកផ្លូវការ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រី១នៃកម្ពុជា បានមានប្រសាសន៍ថា ៖ នាងខ្ញុំសូមគោរពជម្រាបជូនដំណឹងដល់បង ប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបអំពីបច្ចុប្បន្នភាពនៃទឹកប្រាក់បរិច្ចាគ ក្នុងរយៈពេល ២៨ ថ្ងៃនៃយុទ្ធនាការ”១មុឺនរៀល ១មុឺននាក់” ឆ្នាំ ២០២៤ ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ១៩៩.៨៨១ នាក់ សរុបជាទឹកប្រាក់ មានចំនួន ២.៨៥៩.៨០៨ ដុល្លារអាម៉េរិក ។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រី១នៃកម្ពុជា បានបន្តថា ៖ នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស និង សូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។ សូម អរគុណ ៕