មន្រ្តីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​ ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ “The International Participants Meeting 2024 Summer (IPM 2024 Summer)”​ នៅប្រទេស​ជប៉ុន​

ចែករំលែក៖

ទីក្រុងណារ៉ា៖​ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2024 Summer (IPM 2024 Summer)” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ISHIGE Hiroyuki អគ្គលេខាធិការនៃសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ (Japan Association for the 2025 World Exposition) និងមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោកស្រី​ JIMI Hanako រដ្ឋមន្រ្តីសម្រាប់ពិព័រណ៍ពិភពលោក២០២៥, លោក HANEDA Koji អគ្គស្នងការទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ អូសាកា និង លោក DIMITRI Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE (Bureau International des Expositions) ព្រមទាំងលោក លោកស្រី​ និងភ្ញៀវកិត្តិយស តំណាងឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ សរុបប្រមាណជិត ៦០០នាក់ មកពីប្រទេសជាង ១៦០ នៅមជ្ឈមណ្ឌលសន្និសីទខេត្តណារ៉ា ទីក្រុងណារ៉ា ប្រទេសជប៉ុន។

 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា និងផ្តល់ព័ត៌មានណែនាំអំពីដំណើរការរៀបចំរចនាពន្លាជាតិ គម្រោងរៀបចំទិវាជាតិនិងព្រឹត្តិការណ៍នានា ការប្រតិបត្តិក្នុងពេលដំណើរការពិព័រណ៍ ក៏ដូចជា កាលវិភាគពេលវេលាកំណត់សម្រាប់ការរៀបចំ និងការដាក់ពាក្យស្នើផ្សេងៗ។ 

 

ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោករដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយ លោក MANABE Hideki អគ្គនាយករង នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុន និងលោក NOBUHIRO Masuda នាយកផ្នែកទំនាក់ទំនង និងជាអ្នកគ្រប់គ្រងទទួលន្ទុកប្រទេសកម្ពុជា (Liaison Director & Country Manager for Cambodia) ដើម្បីផ្តល់វឌ្ឍនភាពការងារនៃការរៀបចំពន្លាជាតិកម្ពុជា និងស្វែងយល់បន្ថែមអំពីការប្រព្រឹត្តទៅនៃការរៀបចំនានារបស់ពិព័រណ៍ពិភពលោក ២០២៥ អូសាកា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print