លោក លួន ឡន អ្នកស្រុកអង្គរ វ័យ៦០ប្លាយ ចំណាយពេលស្ទើរមួយជីវិតដើម្បីថែប្រាសាទបុរាណ គាត់មានន័យណាស់សម្រាប់ជាតិ !

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក លួន ឡន ជាតួអង្គមួយរូប នៅក្នុងសៀវភៅ «អ្នកថែអង្គរ»។ លោក ឡន ជាអ្នករស់នៅក្នុងតំបន់អង្គរជាច្រើនជំនាន់ផង និងក៏បាន បំពេញការងារជាអ្នកសម្អាត ប្រាសាទ អស់ជាច្រើនឆ្នាំ ដែរ។ អ្នកស្រុកអង្គរ វ័យ ៦០ប្លាយរូបនេះ បានចំណាយពេលស្ទើរពេញមួយជីវិត ក្នុងការថែរក្សាប្រាសាទបុរាណ ដែលបុព្វបុរសបានបន្សល់ទុក។  គេបានសរសេរសៀវភៅមួយក្បាលដាក់ឈ្មោះ  «អ្នកថែអង្គរ» តម្លៃ ២ម៉ឺនរៀល ឬ ៥ដុល្លារ។ លោក លួន ឡន ជាតួអង្គមួយរូប នៅក្នុងសៀវភៅ

ទំនាក់ទំនងទិញតាមលេខទូរសព្ទ និងTelegram (t.me/Hornsyna) 010 567 505 / 085 680 864។ 

នៅក្នុងសៀវភៅ «អ្នកថែអង្គរ» គ្រាន់តែលើកទំព័រដំបូង អ្នកនិពន្ធ បានសំណេរត្រឹមទំព័រដំបូង ក៏មានខ្លឹមសារបំផុត ! «លោក លួន ឡុន៖ ប្រាំជំនាន់រស់នៅ ក្បែរអង្គរ»

ដែលគេដឹងថា៖ និពន្ធដោយ លោក គឺ សុខលីម ! ឃ្លាដំបូងបានទាក់ទាញរួចទៅហើយថា ៖ សម្រាប់មនុស្សមួយចំនួន តំបន់ឧទ្យានអង្គរ នៅតែជាកន្លែងដែលពោរពេញ ស ទៅដោយអាថ៌កំបាំងដ៏គួរឱ្យរំភើប។ វាជាកន្លែងដែលបង្កប់ដោយ រឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនដែលគ្មាននរណាដឹង។ ជាមួយនឹងចម្លើយ រាប់មិនអស់ សំណួរជាច្រើនទៀតក៏លេចចេញមកជាបន្តបន្ទាប់។ ទឹកដីនេះ មានមនុស្សតាំងទីលំនៅអស់រយៈពេលជាងមួយពាន់ឆ្នាំមកហើយ ហើយវាអាចមានរឿង រ៉ាវពិតនៃប្រវត្តិសាស្ត្រសំខាន់ៗដែលអាចផ្លាស់ប្តូរពេលវេលាប្រវត្តិសាស្ត្រទាំងមូល នៃប្រទេសយើង និងតំបន់ដែលជាមូលដ្ឋាននៃចំណេះដឹងនាសម័យបច្ចុប្បន្ន។

ចម្លើយសម្រាប់ការពិតទាំងនោះ ជាអ្វីដែលមនុស្សគ្រប់គ្នាព្យាយាមស្វែងរក។ ទោះជាយ៉ាងណាក៏ដោយ ក៏ការស្វែងរកការពិត គឺមិនងាយស្រួលទេ។ រាប់រយ ឬ រាប់ពាន់ឆ្នាំមកហើយ ហេតុការណ៍ប្រវត្តិសាស្ត្រត្រូវបានផ្លាស់ប្តូរ យល់ខុស បំភាន់ ឬថែមទាំងបាត់បង់ដោយសារការផ្លាស់ប្តូរមិនចេះចប់ក្នុងសកម្មភាពមនុស្ស និង ធម្មជាតិ។

ក្នុងន័យសាមញ្ញ ចម្លើយប្រៀបដូចជាដុំថ្មប្រាសាទ។ ឆ្លងកាត់ពេលវេលាដ៏យូរអង្វែង ដុំថ្មទាំងនោះ ប្រែប្រួលដោយសារកំដៅ ទឹកភ្លៀង ខ្យល់ សម្ពាធ និងសកម្មភាព ផ្សេងៗរបស់មនុស្ស។ ការប្រែប្រួលទាំងនេះធ្វើឱ្យថ្មប្រាសាទកាន់តែចាស់ សឹក រេចរិលទៅជាបំណែកតូចៗ ក៏ដូចជាផ្លាស់ប្តូរពណ៌ រូបរាង និងទំហំរបស់វាផង។ ដូច្នេះសៀវភៅមួយក្បាលដាក់ឈ្មោះ  «អ្នកថែអង្គរ» តម្លៃ ២ម៉ឺនរៀល ឬ ៥ដុល្លារ អាចជាវមើលបាន ហើយដឹងប្រវត្តិមួយនេះ ដោយជក់ចិត្តបំផុត៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print