​រថយន្តព្រូសបេីកបុក​​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​

ចែករំលែក៖

ភ្នំពេញ ៖បុរសម្នាក់ បើរថយន្តតូយ៉ូតាព្រូសលឿនជ្រុលទៅបុកក្បាលថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលអោយរងការខូចខាតទាំងរថយន្ត ក៏ដូច ជាថ្មពុះចែកទ្រូងផ្លូវ ។
​ ហេតុការណ៍នេះដែរ បានកើតឡើង នៅវេលា ម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៦​ ខែមិថុនាឆ្នាំ២០២៤​ ទល់មុខ​អតីត​ ឧកញ៉ា​ថៃ​ប៊ុន​រ៉ុង​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេង​កង​ ។
​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់រួមទាំងអ្នកបើកបរ បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BW5717 ធ្វើដំណើរតាមផ្លូវ ២១៧​ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខណៈមេឃកំពុងភ្លៀង ក៏ស្រាប់តែរថយន្តជ្រុលទៅបុកជាមួយនឹងក្បាលថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង ដែលធ្វើឲ្យរថយន្ត រងការខូចខាតខ្ទេច​ស្រុញផ្នែកខាងមុខ នឹងធ្វើឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាត ទ្រង់ទ្រាយដើមខូចខាតអស់ចំនួនពីរកង់តែក្នុងហេតុការណ៍នេះសំណាងល្អគឺមិនមានគ្រោះថ្នាក់ដល់មនុស្សដែលជិះនៅក្នុងរថយន្តនោះទេ ។ ហើយភ្លាមនោះអ្នកបើកបរបានបញ្ជាក់ដែរថាដោយសារតែរូបគាត់មើលផ្លូវអត់ច្បាស់ ហើយ​ទ្រូង​ផ្លូវ​អត់មានចំណាំងផ្លាតទេីបធ្វើឲ្យរថយន្តរបស់គាត់ជ្រុលទៅបុកបែបនេះ ។
ក្រោយកើតហេតុ រថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដំណោះស្រាយនៅពេលក្រោយជាបន្តទៀត​ ៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print