ស្វែងយល់អំពី សញ្ញាគ្រោះថ្នាក់អំពីជំងឺដុំសរសៃប្រសាទបញ្ជា ស្ថិតនៅនឹងឆ្អឹងកងខ្នង!

ចែករំលែក៖

ភ្នំពេញ ៖ សញ្ញាគ្រោះថ្នាក់អំពីជំងឺដុំសរសៃប្រសាទបញ្ជា ស្ថិតនៅនឹងឆ្អឹងកងខ្នង! ជាដុំដែលកើតចេញពីស្រោមនៃសរសៃបញ្ជា(Neurinome Rachidien) ដែលជាទូទៅវាជាដុំសាច់ស្លូត និងរីកលូតលាស់យឺត។

ក) រោគសញ្ញា៖
– ឈឺចាប់ដៃ ជើង
– ស្ពឹកដៃ ជើង
– ទន់ដៃ ជើង
– មិនអាចបញ្ជាលើការបន្ទោរបង់បាន
– លក្ខណៈពិសេសមួយទៀតនោះគឺការឈឺចាប់កាន់តែខ្លាំងនៅពេលយប់

ខ) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីដឹងច្បាស់ពីរោគវិនិច្ឆ័យករណីនេះ ត្រូវពិនិត្យដោយផ្ទាល់ទៅលើអ្នកជំងឺតាមរយៈគ្រូពេទ្យជំនាញ អមដោយការថតស្កាន់ន័រ និងការថតដោយអឹម រាយ (IRM)។

គ) ការវិវត្តន៍៖
ការរីកធំទ្បើងបន្តិចម្តងៗរបស់ដុំសាច់ ដោយស្តែងទ្បើងដោយការឈឺចុកចាប់ ស្ពឹក និងអាចឈានទៅរកពិការភាពអស់មួយជីវិត។

ឃ) ការព្យាបាល៖
មានតែវិធីវះកាត់យកចេញទេ ដែលជាជំរើសដ៏ល្អបំផុតសំរាប់ការព្យាបាលជំងឺដុំសរសៃប្រសាទបញ្ជា។

«ប្រសិនបើលោកអ្នកមានបញ្ហាដែលទាក់ទងទៅនឹងការកៀបខួរឆ្អឹងខ្នង និងសរសៃប្រសាទបញ្ជា សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការកំណត់រោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។»

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print