ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តើបណ្ណបើកបរដែលហួសសុពលភាពបន្តបានដែរឬទេ? តម្រូវឯកសារអ្វីខ្លះ តម្លៃសេវាប៉ុន្មាន?
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា ឈ្វេងយល់ពីបណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តឡើងវិញបាន ដោយតម្រូវភ្ជាប់នូវឯកសារដូចជា ៖
– បណ្ណបើកបរដែលត្រូវបន្តសុពលភាព (ច្បាប់ដើម)
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– លិខិតបញ្ជាក់កាយសម្បទា (មាននៅទីតាំងផ្តល់សេវា)
– រូបថតខ្នាត ៤x៦ ផ្ទៃពណ៌សចំនួន ៣សន្លឹក
* តម្លៃសេវា ៖
– ប្រភេទ “ក” = ២០ ០០០ រៀល
– ប្រភេទ “ខ” “គ” “ឃ” “ង” = ៣០ ០០០ រៀល
* ករណីបណ្ណបើកបរហួសសុពលភាពចាប់ពី ៣០ថ្ងៃឡើងទៅ នឹងមានការពិន័យ ៥០០៛/ថ្ងៃ ។ ចំណែកព័ត៌មានលម្អិត (HOTLINE)៖ 1275៕ដោយ៖តារា