ប្រេីដៃ និងខ្សែ ក្រវ៉ាត់ វាយ ជនរងគ្រោះបណ្តាល ឲ្យ មាន របួស ស្នាម ត្រូវនគរបាលខណ្ឌមានជ័យ ចាប់ឃាត់ខ្លួន០៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាល រដ្ឋ បាល ស្ទឹង មានជ័យ ទី ១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ករណីហិ;ង្សា ដោយចេតនា មាន ស្ថានទម្ងន់ ទោស (ប្រេីដៃនិង ខ្សែ ក្រវ៉ាត់ វាយ បណ្តាល ឲ្យ មាន របួស ស្នាម) ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចាក់ឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៤ ។

ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋ បាល ស្ទឹង មានជ័យ ទី ១ ឃាត់ខ្លួននៅចំណុច ការ៉ាស់សាំង ភីធីភី ផ្លូវវេងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២:១០នាទីយប់ ឈានចូលថ្ងៃ ទី ២៥ ខែមិថុនា ឆ្នាំ២០២៤។
ដោយជនសង្ស័យចំនួន០៣នាក់ខាងលេីរួមមាន ៖ ទី១ ឈ្មោះ ឈិន ចំរើន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅខណ្ឌ ពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ (ឃាតខ្លួន)គ្មានសារធាតុញៀន។ ទី២ ឈ្មោះ ផាន សុណ្ណារ៉ា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិ ព្រៃ ទា សង្កាត់ ចោមចៅ ៣ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានី ភ្នំពេញ (ឃាតខ្លួន)គ្មានសារធាតុញៀន ។ និងទី៣ .ឈ្មោះ ទឹម ប្រុស ម៉ន ភេទ ប្រុស អាយុ ១៦ ឆ្នំា ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបមិនពិតប្រាកដ ស្នាក់នៅ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ (ឃាតខ្លួន)គ្មានសារធាតុញៀន។
ក្នុងនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន : ខ្សែ ក្រវ៉ាត់ ០១ខ្សែ ពណ៌ស, ម៉ូតូ ០១គ្រឿង ម៉ាកនិក ពណ៌ស+ក្រហម ឆ្នាំ២០២១ ផ្លាកលេខព្រៃវែង ១W – ២៤៩៨ , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ ១JG-៨៤១៦ និង ទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកអាយហ្វូន១១ ពណ៌ស (របសជនសង្ស័យ) ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៣នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរបន្តនីតិវិធីនៃច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print