អាជ្ញាធរជាតិអប្សរា ៖ ការបង្ហោះផ្សាយក្នុងបណ្ដាញសង្គមមួយចំនួន ដោយបានធ្វើការបំប្លែងព័ត៌មាន

ចែករំលែក៖

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីប្រកាសព័ត៌មាន ទាក់ទងនឹងការបង្ហោះផ្សាយក្នុងបណ្ដាញសង្គមមួយចំនួន ដោយបានធ្វើការបំប្លែងព័ត៌មានថាក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់របស់អាជ្ញាធរជាតិអប្សរា ចុះរុះរើផ្លូវបេតុងរបស់ប្រជាពលរដ្ឋនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ មានការបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ដោយបានធ្វើការបំប្លែងព័ត៌មានថា ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់របស់អាជ្ញាធរជាតិអប្សរា ចុះរុះរើផ្លូវបេតុងរបស់ប្រជាពលរដ្ឋនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ ពាក់ព័ន្ធករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូន សាធារណជន មេត្តាជ្រាបដូចខាងក្រោម៖

១/ ផ្លូវបេតុងខាងលើនេះ គឺត្រូវបានបុគ្គលឈ្មោះ ភឿន សុភាព ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរជា មន្ត្រីនគរបាល ឋានន្តរសក្តិ វរៈសេនីយ៍ទោ ស្ថិតនៅក្នុងភូមិជ្រៃ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប លួចសាង សង់ថ្មីៗនេះ អមដោយការកឥដ្ឋធ្វើស្ពាន និងជីកស្រះខុសច្បាប់ កៀកជាប់នឹងប្រាសាទកោះហូរ ក្នុងដីទំនេរមួយ កន្លែងនៃតំបន់ការពារទី១ របស់រមណីយដ្ឋានអង្គរ។ ក្រុមការងារអាជ្ញាធរជាតិអប្សរាបានចុះរុះរើ ក្រោយពីបាន អនុវត្តរួចរាល់នូវនីតិវិធីពាក់ព័ន្ធនឹងសំណង់ខុសច្បាប់នេះ។ ជារួម ផ្លូវបេតុងខាងលើនេះ គឺជាផ្លូវឯកជន មិនមែន សម្រាប់ប្រើប្រាស់ទូទៅរបស់ប្រជាពលរដ្ឋទេ។

២/ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចូលរួមការពារនូវសកម្មភាពខុស ច្បាប់ដែលបាននឹងកំពុងធ្វើឱ្យប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ ព្រលឹងជាតិខ្មែរ។

៣/ ជាវិធានបន្ត អាជ្ញាធរជាតិអប្សរានឹងបន្តសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូល ដ្ឋានពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ហើយនឹងបន្តអនុវត្តនូវវិធានការច្បាប់ជាធរមាន ក៏ដូចជា រៀបចំសំណើទៅស្ថាប័នគ្រប់គ្រងបុគ្គលខាងលើ ដើម្បីអនុវត្តវិធានការរដ្ឋបាល និងវិធានច្បាប់នានា។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាប និងសូមបញ្ឈប់ការចែក ចាយបន្តនូវព័ត៌មានដែលមានចរឹតបំផ្លើសការពិត ក៏ដូចជាញុះញង់ឱ្យមានកំហឹងក្នុងសង្គម តាមការគួរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print