ក្រសួងមហាផ្ទៃទុកពេល៣០ថ្ងៃ ឱ្យអង្គការសង់ត្រាល់ បង្ហាញគណនីធនាគាររបស់ខ្លួននៅកម្ពុជា ក្រោយកម្មកររ៉ាប់ម៉ឺននាក់ដាក់ញត្តិប្តឹង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានទទួលនូវពាក្យបណ្ដឹង និងសេចក្តីថ្លែងការណ៍របស់បណ្តាសហជីព សម្ព័ន្ធសហជីព សហព័ន្ធសហជីព និង សមាគមជាច្រើន ពាក់ព័ន្ធនឹងការធ្វើសកម្មភាព និងការចេញរបាយការណ៍របស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារនិងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) ដែលមានចំណងជើងថា «ឧបសគ្គរារាំងភាពជាតំណាង៖ សេរីភាព សហជីពនៅកម្ពុជា» ដែលត្រូវបានរិះគន់ថា មានលក្ខណៈលម្អៀង ពុំយុត្តិធម៌ យកមតិភាគតិចមកវាយតម្លៃ ស្ថានភាពទាំងមូល ដោយពុំបានឆ្លុះបញ្ចាំងពីការពិតនៃស្ថានភាពសេរីភាពសហជីពនៅកម្ពុជាធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសជាតិ និងជះឥទ្ធិពលមិនល្អដល់ស្ថិរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករ និយោជិតនៅក្នុងប្រទេសកម្ពុជាទាំងមូល។ ក្នុងន័យនេះ អនុវត្តតាមស្មារតីនៃមាត្រា៣០ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃសូមក្រើនរំលឹកចំពោះអង្គការសង់ត្រាល់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់អង្គការ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនេះ អង្គការលោកត្រូវផ្តល់ ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា មកក្រសួង មហាផ្ទៃក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះជាកំណត់។
ក្នុងករណីអង្គការលោក មិនបានបំពេញកាតព្វកិច្ចតាមសេចក្តីជូនដំណឹងនេះ នឹងត្រូវរងវិធានការ តាមផ្លូវច្បាប់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
អាស្រ័យហេតុនេះ សូម លោកប្រធានអង្គការ ជ្រាប និងអនុវត្តតាមខ្លឹមសារខាងលើឱ្យមាន ប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print