ខេត្តក្រចេះ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖ តោះ…! មកដឹងបច្ចុប្បន្នភាពវឌ្ឍនភាពគម្រោងសាងសង់«ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់»។
លោកអ្នកនាំពាក្យ បានថ្លែងបន្តថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលមានប្រវែង១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ, ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%ហើយ ខណៈដែល «ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៥៥,៨៣%ហើយ ដោយគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤នេះ៕ដោយ៖ស តារា