ការលក់រថយន្តក្នុងប្រទេសថៃត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ៧,៥ភាគរយក្នុងឆ្នាំនេះ ដែលតួលេខនេះត្រូវបានគេចាត់ទុកថា មានភាពប្រសើរជាងការព្យាករ។
កាលពីខែមករាក្រុមហ៊ុនតូយ៉ូតាបាន ឱ្យដឹងថា ការលក់រថយន្តក្នុងតំបន់ត្រូវ បាន គេរំពឹងថានឹងធ្លាក់ចុះ១០ភាគរយ ដល់ចំនួន៧២០.០០០ គ្រឿងបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទស្សនៈនៃការលក់ដែលមានភាពល្អប្រសើរឡើងនេះគឺបណ្តាលមកពីវិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដែលបានជំរុញការចំណាយនៅក្នុងពាក់កណ្តាលទី២ នៃឆ្នាំនេះ។
ថៃគឺជាមជ្ឈមណ្ឌលនាំចេញនិងផលិតរថយន្តក្នុងតំបន់ហើយវិស័យរថយន្តនេះមានប្រហែលជា១០ភាគរយនៃ GDP របស់ប្រទេសនេះ។
ការលក់រថយន្តបានធ្លាក់ចុះស្ទើរតែរៀងរាល់ខែចាប់តាំងពីខែឧសភាឆ្នាំ២០១៣ បន្ទាប់ពីគម្រោងប្រាក់បំរុងរបស់រដ្ឋាភិបាលបានបញ្ចប់ក្នុងឆ្នាំ២០១២បូកទាំងការធ្លាក់ចុះនៃការប្រើប្រាស់ក្នុងស្រុកផងដែរ។
កាលពីឆ្នាំ២០១៥ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះ៩,៣ភាគរយដល់ចំនួន ៧៩៩.៥៩៤គ្រឿង។
ក្រុមហ៊ុន Toyota នឹងរក្សាគោលដៅនៃការលក់រថយន្តក្នុងស្រុករបស់ខ្លួនក្នុង ចំនួន២៤០.០០០គ្រឿងឬធ្លាក់ចុះ៩,៨ ភាគរយបើធៀបនឹងឆ្នាំ២០១៥។
ការលក់រថយន្តរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ១៨,៧ភាគរយដល់ចំនួន២៦៦. ០០៥គ្រឿងក្នុងឆ្នាំ២០១៥។
លោកបានបន្ថែមទៀតថា ខណៈដែលវិស័យនេះគួរតែមានការជំរុញពីការចំណាយរបស់រដ្ឋាភិបាលទេសចរណ៍ខ្លាំងនិងរថ យន្តម៉ូដែលថ្មីនោះវិស័យនេះគួរត្រូវបានគេរំពឹងថានឹងងើបឡើងវិញនាពេលឆាប់ៗនេះ។
លោក Tanada បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចថៃការកំណត់នូវ អំណាចទិញ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល ចាំបាច់ត្រូវតែពិនិត្យមើល មុនពេលដែលយើងមើលឃើញពីការងើបឡើងក្នុងទីផ្សាររថយន្តនេះ៕
ដោយ៖ រ័ត្ន