រដ្ឋបាលស្រុកកំពុងរោទ៍  ចេញសេចក្តីជូនដំណឹងស្ដី ពីការផ្អាកសកម្មភាពធ្វើសំណង់ និងសកម្មភាពផ្សេងៗទៀតនៅលើផ្លូវទឹកសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង: រដ្ឋបាលស្រុកកំពុងរោទ៍  បានចេញសេចក្តីជូនដំណឹងស្ដី ពីការផ្អាកសកម្មភាពធ្វើសំណង់ និងសកម្មភាពផ្សេងៗទៀតនៅលើផ្លូវទឹកសាធារណៈ។

រដ្ឋបាលស្រុកកំពង់រោទិ៍ បញ្ជាក់ទៀតថា
ជម្រាបមក លោក អ៊ុំ សាផន និងលោក អ៊ុំ បញ្ញា ទីលំនៅបច្ចុប្បន្នភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ កម្មវត្ថុ ស្តីពីការផ្អាកសកម្មភាពធ្វើសំណង់ និងសកម្មភាពផ្សេងៗទៀតនៅលើផ្លូវទឹកសាធារណៈ។

យោង៖ – កំណត់ហេតុស្តីពីកិច្ចប្រជុំសម្រុះសម្រួលទំនាស់ការកំណត់ផ្លូវទឹក ស្ថិតនៅភូមិស្វាយអាណាត ឃុំញរ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកកំពង់រោទិ៍។

តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបជូនលោក អ៊ុំ សាផន និងលោក អ៊ុំ បញ្ញា ជ្រាបថា ពាក់ ព័ន្ធនឹងករណីផ្លូវរំដោះទឹកនេះ កន្លងមករដ្ឋបាលស្រុកកំពង់រោទិ៍ និងអាជ្ញាធរពាក់ព័ន្ធបានរួមសហការណ៍ ដោះ ស្រាយករណី ទំនាស់នេះជាលទ្ធផលគួរភាគីវិវាទមិនទាន់មានការឯកភាពគ្នាក្នុងកម្រិតណាមួយឡើយ។

ដូច្នេះ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សោភ័ណភាព បង្កលក្ខណៈងាយស្រួល រក្សាបាននូវស្ថានភាពដើមនៃផ្លូវរំដោះ ទឹក និងជៀសវាងបង្កជាទំនាស់បន្ថែមទៀតនោះ រដ្ឋបាលស្រុកសូមធ្វើការណែនាំដល់លោក អ៊ុំ សាផន និង លោក អ៊ុំ បញ្ញា និងភាគីពាក់ព័ន្ធទាំងអស់ផ្អាកសកម្មភាពធ្វើសំណង់ ឬអាស្រ័យផលនៅលើផ្លូវទឹកនេះជា បណ្តោះអាសន្នរង់ចាំការដោះស្រាយត្រូវបានបញ្ចប់ ឬមានការព្រមព្រៀងពីភាគីពាក់ព័ន្ធទាំងអស់ក្នុងលក្ខខណ្ឌ ណាមួយច្បាស់លាស់។

យោង តាមរបាយរបស់អាជ្ញាធរឃុំញរ បានអោយដឹងថា នាថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរភូមិ បានចុះទៅពិនិត្យនិងឃាត់នៅផ្ទះ អ៊ុំ បញ្ញាភេទប្រុស ត្រូវជាកូនរបស់លោក អ៊ុំសាផន ជាកូនមេឃុំខ្សែត្របានចាក់ថ្មីផេះក្រាលដីរបស់ខ្លួននិងលើលូ ទល់នឹងជញ្ជាំងផ្ទះជួរទីផ្សារកំពុងរោទ៍ចំនួន៧គ្រួសារ។

...

ភូមិបានចុះទៅឃាត់ មិនអោយក្រាលពីលើលូនោះទេ សុំក្រាលតែផ្ទៃដីសង់លំនៅដ្ឋានរបស់ខ្លួននោះបានហើយមិនអនុញ្ញាតធ្វើបន្តមកលើលូ បង្ហូរទឹកនោះទេ ហើយឈ្មោះអ៊ុំបញ្ញា បានចាក់នោះគ្រាន់តែអោយរាបស្មើស្អាតតែប៉ុណ្ណោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print