សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»មានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង !

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ គម្រោង«ព្រែកជីកហ្វូណនតេជោ» មានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ គម្រោងនេះជាស្មាតីជាតិនិយម ដើម្បីផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុង”ទិវាមច្ឆជាតិ” លើកទី១៩ នៅទីតាំងបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាជលរដ្ឋទូតាំងប្រទេសដែលបានគាំទ្រគម្រោងប្រវត្តិសាស្រ្តនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ និងសម្រាប់កូនខ្មែរនៅពេលអនាគត។
សម្តេចធិបតី ក៏បានប្រកាសសារជាថ្មីម្តងទៀតថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានជាផ្លូវការ ដែលថ្ងៃនោះចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងនេះ ពិសេសជាងគម្រោងផ្សេងៗ ត្រង់ថាវាបានបញ្ជាក់ពីស្មារតីជាតិនិយម លើកលែងតែអ្នកជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសទេ ក្រៅពីនោះស្មារតីតែមួយ សូម្បីតែគណបក្សផ្សេងគ្នា មាននិន្នាការផ្សេងគ្នា ក៏ចេញមកគាំទ្រគម្រោងព្រែកជីកមួយនេះ ព្រោះគេដឹងថា ជាផលប្រយោជន៍របស់កូនចៅខ្មែរទាំងអស់មិនថាបក្សណាទេ។ នេះជាគម្រោងពិសេសមួយ ដែលយើងត្រូវរួមគ្នា ហើយខ្ញុំសូមអរគុណ»។
សូមបញ្ជាក់ថា ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់  «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។
ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print