ភ្នំពេញ ៖ រយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន៣១ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។ នេះជាការបញ្ជាក់ពីលោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
លោកបណ្ឌិត បន្តថា ៖ នៅខេត្តព្រះវិហារកើតឡើង៣ករណី ឃាត់ខ្លួន២៩នាក់
រាជធានីភ្នំពេញ១២ករណី ឃាត់ខ្លួន២៣នាក់
សៀមរាប៤ករណី ឃាត់ខ្លួន២៣នាក់
កំពង់ធំ១ ឃាត់ខ្លួន១៣នាក់
កំពង់ស្ពឺ៣ករណី ឃាត់ខ្លួន៩នាក់
តាកែវ១ករណី ឃាត់ខ្លួន៧នាក់
បន្ទាយមានជ័យ៣ករណី ឃាត់ខ្លួន៦នាក់
កណ្តាល១ករណី ឃាត់ខ្លួន៦នាក់
ស្វាយរៀង១ករណី ឃាត់ខ្លួន៤នាក់
ព្រះសីហនុ១ករណី ឃាត់ខ្លួន២នាក់ និង
ព្រៃវែង១ករណី ឃាត់ខ្លួន២នាក់៕
...