ក្រោយពីចាកចេញពីភូមិលាំងជាហឺជាង ៤០ ឆ្នាំមក លោកស៊ីជីនភីង តែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខប្រជាកសិករភូមិលាងជាហឺ

ចែករំលែក៖

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ ភូមិលាំងជាហឺ -ជីនភីងនិងពួកយើងជិតស្និទ្ធជាមួយគ្នា ! លោកស៊ីជីនភីងបានថ្លែងថា ៖ លោកនឹងចងចាំភូមិលាំងជាហឺជារៀងរហូត និងចងចាំប្រជាកសិករភូមិលាំងជាហឺជានិច្ចនិរន្តរ៍តទៅ។ ក្រោយពីចាកចេញពីភូមិលាំងជាហឺជាង ៤០ ឆ្នាំមក លោកស៊ីជីនភីង តែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខប្រជាកសិករភូមិលាងជាហឺ។ មិនថាទៅដល់ឆ្ងាយប៉ុណ្ណា មិនថាចាកចេញយូរប៉ុន្មាន ចម្ងាយឆ្ងាយ និងពេលវេលាមិនអាចរាំងខ្ទប់ការយកចិត្តទុកដាក់មួយនេះបានឡើយ។

គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ឆ្នាំ ១៩៩៤ លោកលូហូវសឹងជាអ្នកភូមិលាំងជាំហឺ បានកើតជំងឺរលាកឆ្អឹង(osteomyelitis)ជើងខាងស្ដាំ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាង ២ ខែ។
បន្ទាប់ពីចំណាយថ្លៃព្យាបាលអស់ជាង ៦០០០ យ័ន ជំងឺគាត់នៅតែមិនធូរស្បើយនៅឡើយ។ ដោយសារជីវភាពក្រីក្រពេក គាត់ទាល់ច្រក គាត់ក៏បានសរសេរសំបុត្រផ្ញើទៅលោកស៊ីជីនភីងរៀបរាប់អំពីស្ថានភាព
របស់គាត់។ ក្នុងរយៈពេលមិនដល់កន្លះខែផង លោកស៊ីជីនភីងបានផ្ញើប្រាក់ចំនួន ៥០០ យ័នមកឱ្យគាត់ ដើម្បីយកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យហ្វូចូវ។ ក្នុងកំឡុងពេលព្យាបាលនៅក្រុងហ្វូចូវ ដរាបណាលោកស៊ីជីនភីងស្ថិតនៅក្នុងទីក្រុង លោកបានមកមើលលូហូវសឹងដោយផ្ទាល់នៅបន្ទប់ព្យាបាលស្ទើរតែរាល់យប់ ហើយនិយាយទៅកាន់គាត់ថា “ហូវសឹង ខ្ញុំសុខចិត្តចំណាយប្រាក់មិនថា
ច្រើនប៉ុណ្ណាទេ ឱ្យតែអាចព្យាបាលជំងឺរបស់លោកបានជាសះស្បើយ។
ក្រោយពីការព្យាបាលរួច ជំងឺរបស់លូហូវសឹងបានធូរស្រាលមកវិញ។ លោកនឹកចង់ទៅស្រុកកំណើតវិញ លោកស៊ីជីនភីងក៏បានជួយទិញសំបុត្រយន្តហោះ ហើយញាត់លុយ ២០០០ យ័ន ចូលក្នុងកណ្ដាប់ដៃគាត់។ លូហូវសឹងនិយាយយ៉ាងរំភើបចិត្តថា “ជីនភីង ខ្ញុំពិតជាអៀនខ្មាសណាស់ ដោយសារ លើកនេះបានចំណាយប្រាក់រាប់ម៉ឺនយ័នរបស់លោក ។ លោកស៊ីជីនភីងឆ្លើយតបវិញថា “មិនអីទេ យើងជាមិត្តសម្លាញ់នឹងគ្នា!”
នាចុងខែតុលាឆ្នាំ ១៩៩៩ លូហូវសឹងបានទទួលការវះកាត់ជើងខាងស្តាំនៅក្រុងថៃយាន់។ ក្រោយពីដឹងរឿងនេះ លោកស៊ីជីនភីងបានបង់ថ្លៃព្យាបាលទាំងអស់ ហើយបានទាក់ទងមន្ត្រីមូលដ្ឋានឱ្យជួយមើលថែគាត់ថែមទៀត។ រាល់លើកពេលរំឭកពីរៀងនេះ លូហូវសឹងក៏នឹកចង់ស្រក់ទឹកភ្នែក។ គាត់ថា “ជីនភីងពិតជាល្អជាមួយខ្ញុំណាស់។ គាត់បានធ្វើរឿងជាច្រើនដើម្បីព្យាបាលជើងរបស់ខ្ញុំ”។
ប្រពន្ធរបស់អ្នកភូមិឈ្មោះលាំងយ៉ាវឆៃធ្លាក់ខ្លួនឈឺធ្ងន់។ ក្រោយពីដឹងរឿងនេះ លោកស៊ីជីនភីងបានផ្ញើលុយ ១០០០ យ័នឱ្យ។ នាឆ្នាំ ២០១៥ ពេលលោកស៊ីជីនភីងវិលត្រឡប់មកភូមិលាំងជាហឺវិញ លាំងយ៉ាវឆៃបានចាប់ដៃស៊ីជីនភីង ហើយនិយាយថា “ខ្ញុំបានទទួលលុយដែលលោកផ្ញើឱ្យខ្ញុំកាលពីពេលនោះហើយ ខ្ញុំនឹងចងចាំមនោសញ្ចេតនារបស់លោកជាប់ជានិច្ច”។
អ្នកភូមិឈ្មោះលាំងយូមីង ធ្លាប់ទៅសួរសុខទុក្ខលោកស៊ីជីនភីងជាច្រើនលើក។ រាល់ពេលជួបមុខគ្នា លោកស៊ីជីនភីង តែងតែសួរយ៉ាងលម្អិតអំពីសុខទុក្ខរបស់អ្នកភូមិនិងស្ថានភាពនៅក្នុងភូមិ។ ពេលឮថាជីវភាពរស់នៅរបស់អ្នកភូមិមានការលំបាក លោកតែងមានចិត្តព្រួយបារម្ភ។ ពេលឮថាអ្នកភូមិមានជីវភាពរស់នៅល្អប្រសើរហើយ លោកក៏មានក្តីសប្បាយរីករាយដែរ។
លោកស៊ីជីនភីងបានជួយតភ្ជាប់បណ្តាញអគ្គិសនី សាងសង់សាលារៀននិងស្ពានជាដើម ជូនប្រជាជនក្នុងភូមិ។ ទាក់ទិននឹងរឿងទាំងនេះ លោកស៊ីជីនភីងបានថ្លែងថា “ក្រុងយានអានបានចិញ្ចឹមបីបាច់ខ្ញុំជាច្រើនឆ្នាំ ខ្ញុំគួរតែធ្វើកិច្ចការខ្លះដើម្បីកសិករក្នុងតំបន់ចាស់នៅក្រុងយានអានវិញ”។
អ្នកភូមិឈ្មោះវូហូយ ដែលមានឈ្មោះហៅក្រៅធាស័រ បាននិយាយថា “អ្នកភូមិមានការលំបាក ហើយទៅរកគាត់ គាត់តែងតែផ្តល់ជំនួយជានិច្ច។ ឱ្យតែសរសេសំបុត្រផ្ញើជូនគាត់ គាត់នឹងឆ្លើយតបសំបុត្រមកវិញ។ នាឆ្នាំ២០០០ វូហួយបានទៅដល់ខេត្តហុកៀន លោកស៊ីជីនភីងបានអញ្ជើញគាត់ទៅហូបបាយនៅផ្ទះគាត់។ លោកស្រីផឹងលីយាន់ បានធ្វើម្ហូបដោយផ្ទាល់ដៃ។ វូហួយនិយាយថា លោកស្រីក៏យកចិត្តទុកដាក់អ្នកភូមិណាស់ដែរ ដោយបានគិតគូរពីរសជាតិម្ហូបនៃខេត្តស្រាន់ស៊ីថែមទៀត។
នាខែវិច្ឆិកាឆ្នាំ ២០០៩ លោកស៊ីជីនភីង បានមកត្រួតពិនិត្យការងារនៅក្រុងយានអាន។ ដោយសារកាលវិភាគមានកម្មវិធីច្រើន បានជាលោកមិនបានទៅភូមិលាំងជាហឺ។ទោះយ៉ាងណាក៏ដោយ លោកបានអញ្ជើញអតីត”មិត្តសម្លាញ់” មានលាំងយូមីង ស៊ើឈួនយ៉ាង វ៉ាងសៀនភីងនិងវូហួយជាដើម ទៅជួបសំណេះសំណាលនៅក្រុងយានអាន។ ពេលអញ្ជើញអ្នកទាំងអស់គ្នា លោកស៊ីជីនភីងមិនបានសរសេរឈ្មោះពេញរបស់វ៉ាងសៀនភីងនិងវូហួយទេ តែបែរជាសរសេរឈ្មោះហៅក្រៅតែម្តង គឺហីជឺ និងធាស័រ។ ពេលជួបសំណេះសំណាល លោកស៊ីជីនភីងបានផ្តាំផ្ញើម្តងហើយម្តងទៀតថា “មនុស្សគ្រប់គ្នាត្រូវតែសកម្មផ្តល់មតិយោបល់ឱ្យភូមិលាំងជាហឺ និងជួយស៊ីឈួនយ៉ាងបំពេញការងារក្នុងភូមិឱ្យបានល្អ”។

ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០០៧ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០០៨ ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១១ និង ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៤ លោកស៊ីជីនភីង បានឆ្លើយតបលិខិតមកពីភូមិលាំងជាហឺចំនួនបួនលើក ដោយរំពឹងទុកថា ប្រជាកសិករអាចមានជីវភាពរស់នៅធូរធារក្នុងពេលឆាប់ៗ។ មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់លោកស៊ីជីនភីង ធ្វើឱ្យអ្នកភូមិមិនអាចបំភ្លេចបាន។ ពួកគេបាននិយាយទាំងអារម្មណ៍រំជើបរំជួលថា “ចិត្តរបស់ជីនភីងស្ថិតនៅជាមួយភូមិលាំងជាហឺជានិច្ច”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print