នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់ពីវិធីសាស្រ្តការពារខ្លួនអ្នកពីការឆបោកបន្លំតាមរយៈសម្លេង VISHING (VOICE-PHISHING)

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី​០២​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានប្រាប់ពីវិធីសាស្រ្តការពារខ្លួនអ្នកពីការឆបោកបន្លំតាមរយៈសម្លេង VISHING (VOICE-PHISHING)។

ចំពោះ​វិធីសាស្រ្តការពារខ្លួនអ្នកពីការឆបោកបន្លំតាមរយៈសម្លេង VISHING (VOICE-PHISHING)​ មានដូចខាងក្រោម​៖

1-ប្រុងប្រយ័ត្ន និងជៀសវាងការចែករំលែកលេខទូរស័ព្ទ អាសយដ្ឋានអ៉ីមែល គណនីធនាគារ ព័ត៌មានលម្អិតអំពីកាតឥណទាន OTP និងព័ត៌មានផ្ទាល់ខ្លួនជាមួយមនុស្សចម្លែកតាមរយៈទូរស័ព្ទ។

2-មិនត្រូវផ្តល់ពាក្យសម្ងាត់ ឬលេខកូដផ្ទៀងផ្ទាត់ទៅនរណាម្នាក់។​ និងរក្សាការប្រុងប្រយ័ត្ន ដើម្បីរក្សាទិន្នន័យរបស់អ្នកឱ្យមានសុវត្ថិភាព!

សូមជម្រាបថា​ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវឃើញថា មានគណនីហ្វេសប៊ុក គណនីតេឡេក្រាម និងគណនី Tik Tok មួយចំនួន បានបង្ហោះផ្សព្វផ្សាយ និងចែកចាយបន្ត នូវវីដេអូ ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់បណ្តាញសង្គមខាងលើ អោយមានការចាប់អារម្មណ៍ និងទទួលបានផលប្រយោជន៍ពីការផ្សព្វផ្សាយ ដោយផ្គុំប៉ិចបានថវិការ ដែលការបង្ហោះផ្សព្វផ្សាយទាំងនោះជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

...

បន្ថែមពីនេះ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គមនានា សូមប្រុងប្រយ័ត្ន និងពិនិត្យអោយបានច្បាស់លាស់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយដែលគ្មានប្រភពច្បាស់លាស់ ជៀសវាងខាតបង់ផលប្រយោជន៍ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print