លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតីពិធីសម្ពោធផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០១៦-២០២០)

ចែករំលែក៖

ភ្នំពេញ៖ សៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផែនការយុទ្ធសាស្ត្រ៥ឆ្នាំ(២០១៦-២០២០) នៅសណ្ឋាគារភ្នំពេញ។

...

តាមរយៈរបាយការណ៍របស់លោក ជួប សុខចំរើន ប្រធានអង្គការខាណា បានឲ្យដឹងថា៖ អង្គការខាណាជាអង្គការថ្នាក់ជាតិមួយដែលនាំមុខក្នុងការចូលរួមឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជាហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលគ្រប់កម្រិត ហើយអង្គការខាណា បានធ្វើការងារផ្តោតលើ ការបង្ការ ថែទាំ គាំទ្រ និងព្យាបាលអ្នកផ្ទកមេរោគអេដស៏ និងជម្ងឺអេដស៍សម្រាប់ក្រុមប្រឈមុខខ្ពស់ ដូចជា (ក្រុមបុរសស្រឡាញ់បុរស ស្រ្តីបម្រើនៅតាមមណ្ឌលកំសាន្ត ស្ត្រីក្លែងភេទ អ្នកប្រើប្រាស់គ្រឿងញៀន ) និងអ្នករស់នៅជាមួយមេរោគអេដស៍។

នាឱកាសនោះដែរលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានមានប្រសាសន៍ថា ៖ អង្គការខាណាបានបន្តរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល និងជួយដោះស្រាយបញ្ហាសុខភាពជាអាទិភាពដទៃផ្សេងទៀត របស់ប្រព័ន្ធ សុខាភិបាលសាធារណៈ រួមមានសុខភាពមាតា និងទារក សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងផែនការគ្រួសារ ការប្រយុទ្ធនិងលុបបំបាត់ជំងឺរបេង គ្រុនចាញ់ និងប្រភេទជំងឺឆ្លង និងជំងឺមិនឆ្លងដទៃផ្សេងទៀត រួមមានជំងឺរលាកថ្លើមប្រភេទបេ និងសេ ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ដែលនៅតែជាឃាតករដ៏អាថកំបាំង និងបន្តសម្លាប់ប្រជាពលរដ្ឋកម្ពុជារាប់សិបនាក់ជារៀងរាល់ឆ្នាំ។

លោកស្រីក៏បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ សហគមន៍ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រដ្ឋាភិបាលសហរដ្ឋអាមេរិក និងពលរដ្ឋអាមេរិកដែលបានជួយជ្រោមជ្រែង និងរួមចំណែកដល់ការផ្តល់ជំនួយបច្ចេកទេសនិងជំនួយហិរញ្ញវត្ថុ ក្នុងការលើកស្ទួយវិស័យសុខាភិបាលសាធារណៈ និងវិស័យជាអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ ការចូលរួមចំណែករបស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការងារពហុវិស័យដែលត្រូវបានប្រើប្រាស់ក្នុងការឆ្លើយតបចំពោះមេរោគ អេដស៍ និងជំងឺអេដស៍បានធ្វើឱ្យកម្ពុជាយើងក្លាយជាប្រទេសគម្រូក្នុងតំបន់ និងក្នុងពិភពលោក ដោយបានកាត់បន្ថយការរីករាលដាល និងអត្រាប្រេវ៉ាឡង់មេរោគអេដស៍ក្នុងចំណោមប្រជាពលរដ្ឋពេញវ័យ។

ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ សម្រាប់អនុវត្តនាពេលខាងមុខរបស់អង្គការខាណាមានគោលដៅសំខាន់ៗចំនួន ៤ រួមមាន៖! ១) លុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មី ពង្រឹងប្រព័ន្ធសុខាភិបាល និងសម្រេចឲ្យបានការទទួលសេវាសុខភាពជាសាកល ២) កសាងសមត្ថភាពរបស់សហគមន៌ តាមរយៈការអភិវឌ្ឍប្រព័ន្ធស្ថាបនានិងប្រព័ន្ធសហគមន៍ដែលមាននិរន្តរភាព ៣) ពង្រឹងសមត្ថភាពស្ថាប័ន និងសមត្ថភាពបច្ចេកទេសអង្គការខាណា និងសង្គមស៊ីវិល ៤)លើកកំពស់ភាពផ្សេងៗគ្នា សិទ្ធិ និងសមភាពយ៉េនឌ័រ៕

13882245_275167372861972_470426778815798264_n

13876402_275167379528638_3476966033385288034_n

13631412_275167402861969_4895190489449197319_n

13686676_275167409528635_4335519775198685060_n

13872969_275167446195298_2654190630664698621_n

13626981_275167452861964_7750621816101565773_n

13873212_275167509528625_420894402063375790_n

13873186_275167512861958_1002781314397467896_n

13886351_275167626195280_5028874022293788093_n

13873240_275167719528604_1349263441967356743_n

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print