មន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​១រូប​​ជាអ្នកត្រួតពិនិត្យ​ រងរបួសដាច់ដៃទាំង២ ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះកាំភ្លើងធំ៧៦មម​ ​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ មន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​មួយរូប​​ជជាអ្នកត្រួតពិនិត្យ រងរបួសដាច់ដៃទាំង២ក្នុង ករណីគ្រោះថ្នាក់ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម​ ​ចំនួន១គ្រាប់​ ។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី២ខែកក្កដានេះ លោកហេង រតនា អគ្គនាយកស៊ីម៉ាក បានមានប្រសាសន៍ថា “ខ្ញុំពិតជាការសោកស្តាយបំផុតចំពោះករណីគ្រោះថ្នាក់ដោយសារផ្ទុះសំបកគ្រាប់មិនទាន់ផ្ទុះនៃគ្រាប់កាំភ្លើងធំ៧៦មម​ ​ចំនួនមួយគ្រាប់​ បណ្តាលឱ្យមន្ត្រីជំនាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​មួយរូប​ ឈ្មោះលឹម​ ទូច​ ជាអ្នកត្រួតពិនិត្យ​ បានរងរបួសជាទម្ងន់ដោយត្រូវពិការដៃទាំង២​”។

គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃសៅរ៍ទី២៩​ ខែមិថុនា​ ឆ្នាំ ២០២៤​ នៅឃ្លាំងសុវត្ថិភាពនៃទីបញ្ជាការដ្ឋានអង្គភាពស៊ីម៉ាក់ស្ថិតនៅខេត្តត្បូងឃ្មុំ។

គិតត្រឹមថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ លោកលឹម​ ទូច​ ត្រូវបានក្រុមគ្រូទេព្យឯកទេសនៃមន្ទីរពេទ្យខេត្តកំពង់ចាម​ បានធ្វើការវះកាត់ព្យាបាល​ដោយយកចិត្តទុកបំផុត​ និងបានចាប់ផ្តើមស្ថានភាពជីវិតសុវត្ថិភាពល្អឡើងវិញ។

...

អង្គភាពស៊ីម៉ាក់ផ្តល់ការគាំទ្រទាំងស្រុងសម្រាប់ការព្យាបាល​ ការស្តារលទ្ធភាពកាយសម្បទានបំពាក់ដៃសិប្បនិមិត្ត​ និងរក្សាការងារសមស្របសម្រាប់លោកលឹម​ ទូចនៅក្នុងអង្គភាព៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print