ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹកទន្លេសាបក្នុងសភាពហើមស្អុយនៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកទន្លេសាបក្នុងសភាពហើមស្អុយទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នៅទន្លេសាប ចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា គាត់បានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកទន្លេសាបត្រង់ចំណុចខាងលើ ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យជាក់ស្តែង ។
សាកសពបុរសខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសពមានសភាពហើមស្អុយទៅហើយ ត្រូវបានសមត្ថកិច្ចស្រង់ឡើងគោកដើម្បីធ្វើកោសល្យវិច័យ និងស្រាវជ្រាវស្វែងរកក្រុមគ្រួសារ៕ ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print