ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃកប្បាស បានដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងជាតិស្រវឹង បានឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធ ករណីរក្សាទុក និងប្រេីប្រាស់នូវសារធាតុញៀន ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងនាថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៤ ។
ក្នុងប្រតិបត្តិការ នេះ ដោយមានការចង្អុលបង្ហាញពីសំណាក់ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ទេីបនៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ ២០២៤ ម៉ោង២២និង៥០នាទី កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពស្រុកព្រៃកប្បាស បានដាក់គោលដៅត្រួតពិនិត្យអាវុធ គ្រឿងផ្ទុះ គ្រឿងញៀន និងជាតិស្រវឹង នៅចំណុចខាងមុខក្លោងទ្វារវត្តចំប៉ា ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់: ១.ឈ្មោះ ហុង ប៉ុង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(រក្សាទុក និងប្រើប្រាស់)
២.ឈ្មោះ នល សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ប្រើប្រាស់) ដោយដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់ ម៉ូតូ០១គ្រឿង ម៉ាកវេវ ពណ៌ទឹកសមុទ្រ គ្មានផ្លាកលេខ។
បន្ទាប់មកកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង មកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ ភារ៉ា ដង្កោ