នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ ឃាត់ខ្លួន​មនុស្ស ៥៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ២០២៤​នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន ៥៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន​ កាលពីថ្ងៃទី០២ ខែកក្កដា​ឆ្នាំ២០២៤ម្សិលមិញនេះ។

លោកអ្នកនាំពាក្យ​រូបនេះ​ បានថ្លែងបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង​ ៥៦នាក់នោះ មាន ៣៤នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ២១ករណី​ និងជនសង្ស័យ​ ២២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១២ករណី។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់​សមត្ថកិច្ចមូលដ្ឋាន​ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។ លោកអ្នកនាំពាក្យ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

បន្ថែមពីនេះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងដែរថា៖​ កាលពីថ្ងៃទី​០២​ កក្ដដា​ម្សិលមិញនេះ​ ក្មេងទំនើង ១០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា។ ក្នុងចំណោមក្មេងទំនើងទាំង ១០នាក់នោះ មាននៅ ភ្នំពេញ ៣នាក់ ក្រចេះ ៤នាក់ កំពត ២នាក់ កោះកុង ១នាក់។

...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print