លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- ការចាត់វិធានការណ៍ផ្លូវច្បាប់លើពួកជ្រុលនិយម = គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា បរទេសគ្មានសិទ្ធិលូកដៃចូលទេ?

២- កម្ពុជាមិនមែនអស្ចារ្យតែសម្រាប់ ផន រដ្ឋា តែម្នាក់ឯងទេ = តែកម្ពុជាអស្ចារ្យសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។

៣- បើនៅតែអឿតាមពួកប្រតិកិរិយាបញ្ជើតទៀត = បានចូលគុកដោយជៀសមិនរួចឡើយ?

៤- ប្រពន្ធកើតកូនម្នាក់ឯង ចិញ្ចឹមកូនម្នាក់ឯង = ដោយសារតែដើរតាមជនបរទេសអាស័យសាសន៍អាឡិច?

៥- បរិស្ថានជារបស់ទាំងអស់គ្នា មិនមែនជាកម្មសិទ្ធិរបស់យុវជនបរិស្ថានមួយក្តាប់តូចទេ?

៦- សង្ឃឹមលើទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមជួយ = ជួយម៉េចបាន បើតែខ្លួនឯងជួយមិនបានផង?

៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមភូតភរជាថ្មីទៀតថានឹងវិលមកចូលស្រុកឡើងវិញ = មកពីអស់លុយចាយហើយ ត្រូវការរកលុយចាយ?

៨- ខ្លួនឯងមិនហ៊ានអើតក្បាលចូលមកក្នុងស្រុក = បែរជាចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជាអង្វររាជរដ្ឋាភិបាលថៃបើកផ្លូវឲ្យចូលទៅវិញ?

៩- ជុន ច័ន្ទបុត្រ ថោកពេកហើយ = ដែលចង់ធ្វើជាអ្នកនាំពាក្យឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម?

១០-  បើក្លាហានចូលមកក្នុងស្រុកដោយផ្ទាល់ខ្លួនទៅ = បើឲ្យរាជរដ្ឋាភិបាលកម្ពុជាជួយដោះស្រាយឲ្យចូលធ្វើម៉េចហៅថាក្លាហាន? ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print