កម្លាំង​ចម្រុះ​ខេត្ត​ស្រះកែវចាប់​ពលរដ្ឋ​ខ្មែរ​រត់ពន្ធ​បារី​ខុស​ច្បាប់​តាម​ព្រំដែន​ខេត្ត​ស្រះកែវ

ចែករំលែក៖

ប្រទេសថៃ៖ ពលរដ្ឋខ្មែរ២នាក់រត់ពន្ធបារីឆ្លងដែនត្រូវសមត្ថកិច្ចថៃឃាត់ខ្លួននៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
យោធាតាមព្រំដែនរាយការណ៍ថាៈកងកម្លាំងប៊ូរផា អង្គភាពសកម្មភាពថ្មើរជើងទី២ កងវរសេនាធំត្រួតពិនិត្យលេខ១៣ អង្គភាពល្បាតព្រំដែនទី១១ អង្គភាពប្រតិបត្តិការព័ត៌មានទី៣ កម្លាំងសមាហរណកម្មប៊ូរ៉ាផា សហការជាមួយនាយកដ្ឋានរដ្ឋាករស្រះកែវ បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅឃុំខៅឌិន ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ដើម្បីទប់ស្កាត់និងបង្រ្កាបការរត់ពន្ធទំនិញខុសច្បាប់ពីកម្ពុជាចូលប្រទេសថៃ ដោយរកឃើញជនជាតិខ្មែរ២នាក់រត់ពន្ធបារីនិង​គ្រឿង​ស្រវឹង​ដែល​មិន​ឆ្លង​កាត់​គយ​មាន​បារី​កម្ពុជា​១៧.០៩៩​កញ្ចប់ និង​ស្រា​បៀរ​កម្ពុជា​២៤០​កំប៉ុង ។
ប្រភពថាៈពលរដ្ឋខ្មែរទាំង២នាក់នោះត្រូវសមត្ថកិច្ចខ្លង​ហាត កសាង​សំណុំរឿង​ចាត់ការតាម​ច្បាប់​។
ករណីខាងលើនេះសារព័ត៏មានយើង
នៅមិនទាន់ទទួលព័ត៌មានពីកុងសុ៊លកម្ពុជាប្រចាំខេត្តស្រះកែវនៅឡើយ៕ ដោយវណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print