ផឹកស៊ី​ទំនាស់​ពាក្យសម្ដីគ្នាបង្កហិង្សា អ្នកចាញ់ដេកពេទ្យអ្នកឈ្នះដេកគុក ​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះចំណែកបុរសម្នាក់ទៀតត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីពួកគេផឹកស៊ីជាមួយគ្នាហើយកើតជាអំពើហិង្សារដាក់គ្នាកាលពីម៉ោងជិត១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នងឃ្លាំងស្តុកទំនិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

...

ជនសង្ស័យឈ្មោះ អោម រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាមេការឃ្លាំងស្ដុកទំនិញ ស្នាក់នៅក្នុងឃ្លាំង មានស្រុកកំណើតភូមិព្រីង ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកជនរងគ្រោះឈ្មោះ ហុត ឃីម ភេទប្រុសអាយុ២៦ឆ្នាំ មានមុខរបរព្រូរថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យនិងជនរងគ្រោះរួមទាំងមិត្តភក្តិមួយចំនួនទៀត បានផឹកស្រាជុំគ្នាចាប់តាំងពីក្បាលល្ងាចមកម្ល៉េះ លុះរហូតមកដល់ពេលកើតហេតុពួកគេស្រវឹងរៀងខ្លួនក៏មានទំនាស់ពាក្យសម្ដីគ្នាបន្ទាប់មកឈ្មោះ អោម រ៉ន ដកទូរស័ព្ទបោកចោល ភ្លាមនោះឈ្មោះ ហុត ឃីម ក៏បានខឹងសម្បាយ៉ាងខ្លាំងធ្វើឲ្យមានការប្រទូសារាយ និងគ្នាមួយប្រាវបង្កឲ្យមានការភ្ញាក់ផ្អើលដល់ព្រូ និងតៃកុងរថយន្តផ្សេងទៀតនាំគ្នាចូលឃាត់ ។

ក្រោយមកបន្តិចទើបដឹងថា ជនរងគ្រោះដេកដួលនៅនឹងដីដែលត្រូវគេចាក់ចំនួន២កាំបិត ដោយឃើញមានអ្នករបួសទើបប្រជាពលរដ្ឋនាំគ្នាដេញចាប់ជនសង្ស័យប្រគល់ឲ្យនគរបាលនាំមកសាកសួរ ចំណែកជនរងគ្រោះត្រូវបានដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីជួយសង្គ្រោះអាយុជីវិត ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាននគរបាលនាំខ្លួនមកសាកសួររួមទាំងវត្ថុតាងកាំបិតសាំងគីមមួយដើម ៕

2

3

1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print