ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​៥៣នាក់​ ក្នុងលទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន១៨​ករណី​ទូ​ទាំង​ប្រទេស​ម្សិលមិញនេះ​! ​

ចែករំលែក៖

ភ្នំពេញ​៖​ សូម​យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ជនសង្ស័យ​ចំនួន​៥៣​នាក់​ (​ស្រី​៩នាក់​)​ ​ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និង​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៨ករណី​ នៅ​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ​២០២៤​ម្សិលមិញ​។​

​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន៥៣នាក់​ រួម​មាន​៖​ ជួញដូរ ៣ករណី ឃាត់ ៩នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៧នាក់(ស្រី ៥នាក់)​ និងប្រើប្រាស់ ៨ករណី ឃាត់ ២៧នាក់(ស្រី ៣នាក់)។

ចំណែក​វត្ថុតាងចាប់យកសរុបមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ ស្មេីនិង​ ១៨១,៧១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប​មានដូចខាងក្រោម​ ៖

កម្លាំង​នគរបាលជាតិ ៧អង្គភាព
*១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់យកIce ១៥,៣៨ក្រាម។
*២ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៥២ក្រាម។
*៣ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣២ក្រាម។
*៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ២នាក់ ចាប់យកIce ១,៤១ក្រាម។
*៥ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ១២,០៥ក្រាម។
*៦ / ស្ទឹងត្រែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ចាប់យកIce ០,៥៤ក្រាម។
*៧ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៤ក្រាម។

...

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ ២អង្គភាព
*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ១៥០,២៥ក្រាម។
*២ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print