សម្តេច ហេង សំរិន បាននិវត្តន៍មកដល់មាតុប្រទេសប្រកបដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការអស់រយៈពេល ០៤ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា កម្ពុជា បាននិវត្តន៍មកដល់មាតុប្រទេសប្រកបដោយសុវត្ថិភាពនិងជោគជ័យនៅវេលាម៉ោង ១០:០០នាទី នាព្រឹកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ ។

...

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះដែរ ខ្ញុំនិងគណៈប្រតិភូអមដំណើរ ត្រូវបានទទួលបដិសណ្ឋារកិច្ចនិងកិច្ចស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចប្រជាជនចិន តាំងពីគណៈប្រតិភូយើងខ្ញុំ បានទៅដល់ រហូតធ្វើមាតុភូមិ និវត្តន៍មកមាតុប្រទេសវិញ។

ផ្លែផ្កានៃទំនាក់ទំនងនេះ បានធ្វើឲ្យចិន-កម្ពុជា ក្លាយជាបងប្អូនដ៏ជិតស្និទបំផុត មានការជឿទុកចិត្តគ្នាប្រកបដោយភាពស្មោះត្រង់ និងប្រែក្លាយទំនាក់ទំនងនេះឲ្យទៅជាចំណងការទូតប្រវត្តិសាស្រ្ត និង កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបាននិងកំពុងទទួលផលជាផ្លែផ្កាលើវិស័យផ្សេងៗជាច្រើនជាឧត្តមប្រយោជន៍ដល់ប្រទេសយើងទាំងពីរ៕

13669146_645540358952776_1486658090827953562_n

13782086_645540385619440_1157065464235838008_n

13891923_645540395619439_5398970320427290147_n

ដោយ៖ សុវណ្ណារ៉ា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print