ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម ៖
១- ការមិនទទួលទូរស័ព្ទវិទ្យុអាសុីសេរី = មកពីគេមិនឆ្លើយតបចំពោះអ្នកសារព័ត៌មានអសីលធម៌និងគ្មានវិជ្ជាជីវៈសារព័ត៌មាន?
២- បើសិនជាមានការខ្វះខាត វាជាកំហុសតូចតាចនៃមន្ត្រីកម្ពុជាដែលពួកសិទ្ធិមនុស្សបរទេសវាយតម្លៃមិនត្រឹមត្រូវ = ចំពោះមេដឹកនាំប្រទេសមួយចំនួនដែលបាននិងកំពុងតែសាបព្រួសអំពើកាប់សម្លាប់ជីវិតមនុស្សរាប់រយរាប់ពាន់ក្នុងមួយថ្ងៃៗ បែរជាមើលមិនឃើញ?
៣- សង្គ្រាមនៅអ៊ុយក្រែន នៅអុីស្ត្រាអែល នៅអាហ្វ្រិកដែលបង្ករជាវិនាសកម្មជីវិតមនុស្ស = តើពួកសិទ្ធិមនុស្ស មើលឃើញប្ញទេ គឺបាត់មាត់ឈឹង?
៤- ដែលចោទថាជាអំពើហឹង្សានយោបាយ = តាមការពិតគឺជាការអនុវត្តច្បាប់?
៥- ការប្រើប្រព័ន្ធយុត្តិធម៌ដើម្បីគ្រប់គ្រងប្រទេស = គេថាជាការប្រើតុលាការជាឧបករណ៍សម្រាប់ពង្រឹងអំណាច?
៦- ឮតែថានិងចោទថាជាអំពើពុករលួយ = តែគ្មានដែលមានភ័ស្តុតាងនិងឯកសារអ្វីសម្រាប់ដាក់បន្ទុកឡើយ?
៧- ដេកចាំអង្គការសិទ្ធិមនុស្ស អ.ស.ប ចាត់ការមកលើរាជរដ្ឋាភិបាលកម្ពុជា = ព្រោះការពិតវាអត់មានការគាបសង្កត់ដូចការចោទប្រកាន់នោះទេ។
៨- មន្ត្រីទូតគឺធ្វើការបម្រើនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា = រាជរដ្ឋាភិបាលកម្ពុជាជារបស់គណបក្សឈ្នះឆ្នោត ដូច្នេះមន្ត្រីទូតខ្មែរនៅបណ្តាប្រទេសត្រូវតែអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សឈ្នះឆ្នោត។
៩- ការបញ្ចុះបញ្ចូលបរទេសគឺជាគោលការណ៍ទូទៅសម្រាប់បណ្តាប្រទេសនៅលើពិភពលោកដែលតែងតែធ្វើគ្រប់គ្នា = មិនមែនមានតែកម្ពុជាទេ?
១០- ក្នុងការធ្វើសង្គ្រាមបើចាញ់មានតែស្លាប់ឬរត់ចោលស្រុក ឬជាប់គុក = បើឈ្នះបានកាន់អំណាច និងដឹកនាំប្រទេស ៕