យុវជនម្នាក់បានស្លាប់ ខណៈជិះម៉ូតូបុកស្ត្រីម្នាក់កំពុងឈរឱ្យរបួសធ្ងន់ហេីយខ្ទាតទៅបុករថយន្តមួយគ្រឿងបន្ថែម

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងយ៉ាងលឿន ហេីយជ្រុលទៅបុកស្ត្រីម្នាក់កំពុងឈរឱ្យរងរបួសធ្ងន់ និងខ្ទាតទៅបុករថយន្តមួយគ្រឿងដែលចតនៅចំណីផ្លូវចំពីក្រោយពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង ១៩និង២០នាទីយប់ថ្ងៃអាទិត្យ ២កេីត ខែអាសាឍ ឆ្នាំរោង ឆសក័ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៧  ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខផ្ទះ ហួត សុគន្ធា លេីផ្លូវលេខ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បង្កឡេីងរវាងម៉ូតូម៉ាក HONDA CPX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JP-2033 ធ្វើដំណើរលើផ្លូវលេខ151 ក្នុងទិសដៅពីកេីតទៅលិច បើកបរដោយឈ្មោះ ហួត ហេង ភេទប្រុស អាយុ ២១ឆ្នាំ  ស្នាក់នៅ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាន(ស្លាប់នៅមន្ទីរពេទ្យ) លុះដល់កន្លែងកើតហេតុបានបុកមនុស្សកំពុងឈរ មានឈ្មោះ ហួត សុគន្ធ ភេទស្រី អាយុ៥៦ ឆ្នាំ ស្នាក់នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាន(របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យតេជោសន្តិភាព) ហេីយម៉ូតូនិងអ្នកបើកបរបានខ្ទាតមកបុករថយន្ដ០១គ្រឿងម៉ាក VIGO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-3396 អ្នកបេីកបរឈ្មោះ ណុប ចំរេីន ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ រងការខូចខាតយ៉ាងដំណំ ។
សមត្ថកិច្ចបានបញ្ចាក់ទៀតថា ក្នុងករណីនេះបណ្តាលឱ្យខូចខាតម៉ូតូធ្ងន់ធ្ងរ០១ គ្រឿង , រថយន្ដខូចខាតស្រាល០១គ្រឿង និងមានមនុស្យស្លាប់ ០១នាក់ របួសធ្ងន់០១នាក់ ។ បច្ចុប្បន្ន វត្ថុតាងខាងលេី ត្រូវបានកម្លាំងជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print