សម្តេចធិបតី ៖ រាជរដ្ឋាភិបាលតែងតែគិតគូពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល តែងតែគិតគូពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈមដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងថ្មីៗប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតរួម ធ្វើសកម្មភាពរួម និងទទួលខុសត្រូវរួម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងបង្កើតនិងអនុវត្តជាបន្តបន្ទាប់នូវយន្តការដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា យន្តការដែលលេចធ្លោរជាងគេគឺ «វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន» ដែលសម្តេចបានធ្វើជាអធិបតីក្នុងវេទិកាលើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដែលបានអនុវត្តកញ្ចប់វិធានការកែទម្រង់ជាក់ស្តែងនានាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បើទោះបីជាស្ថានភាពរបស់ពិភពលោក មិនប្រក្រតីតែកម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងប្រសើរ ដោយទទួលបាននូវ លំហូរវិនិយោគពីបរទេសជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញវិនិយោគិនបារាំងទាំងអស់ មកទស្សនកិច្ច និងសិក្សាស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា ខណៈសម្ដេចសង្ឃឹមថា តាមរយៈវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នៅថ្ងៃនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print