សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រារដ្ឋាភិបាលកម្ពុជាតែងប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ចជានិច្ច

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល តែងតែប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ចដោយផ្តល់ការគាំទ្រនិងជំនួយដល់វិស័យឯកជននៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការអាជីវកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ចនិងការធ្វើការវិនិយោគយ៉ាងច្រើន លើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ ការងារសមរម្យ កិច្ចគាំពារសង្គម ឌីជីថលូបនីយកម្ម និងចីរភាពបរិស្ថាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក ដោយវិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគជាមួយនឹងកម្មសិទ្ធិបរទេស១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឱ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក ដោយឡែកករណីលើកលែងតែមួយគត់គឺកម្មសិទ្ធិលើដីធ្លី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើន ឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០ ២ ៣ និង២០៦,៤១ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ក្រុម ហ៊ុនបារាំងជាច្រើន ដោយរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់ សហ គ្រាស ធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើន ទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ ការវិនិយោគពីបារាំង រួមចំណែកដល់ការ បង្កើតការងារ, ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋាន គ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ ទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោកយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានអត្រាកំណើនប្រមាណ ៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញឱ្យកម្ពុជាក្លាយទៅជាគោលដៅ វិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៃតំបន់អាស៊ី អាគ្នេយ៍ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print