ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅសង្កាត់សំរោង ខណ្ឌព្រែកភ្នៅមានប្រារព្ធពិធីវេទិកាសាធារណៈ ស្ដីពី “ការតាមដានយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣” ក្រោមអធិបតីភាព លោក រស់ សុផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ទូច សាលីន អភិបាលរងខណ្ឌ តំណាងឱ្យ លោក អភិបាលខណ្ឌ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកតំណាងឱ្យបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ការិល័យជំវិញខណ្ឌ រួមទាំងមន្ត្រីខណ្ឌ-សង្កាត់ និងប្រជាពលរដ្ឋចូលរួមសរុប ៣៥០នាក់ ក្នុងបរិវេណវិទ្យាល័យសំរោងជេីង ភូមិសំរោងជេីង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
នៅក្នុងពិធីនេះប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានមេត្តាជួយទប់ស្កាត់ករណីក្មេងស្ទាវប្រើអំពើហិង្សាដាក់គ្នារួមនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ៕
ដោយ៖ ព្រែកជ័យ