John Cena ប្រកាសចូលនិវត្តន៍ពីសង្វៀនកីឡាកាសនៅឆ្នាំ២០២៥

ចែករំលែក៖

លោក John Cena បានប្រកាសនៅយប់ថ្ងៃអាទិត្យ ទី៧ កក្កដាថា គាត់នឹងចូលនិវត្តន៍ពីអាជីពកីឡាកាសនៅឆ្នាំក្រោយបន្ទាប់ពីបង្ហាញខ្លួនរយៈពេល២ទសវត្សរ៍នៅក្នុងសង្វៀននេះ។

តារាកីឡាចំបាប់ ឬកីឡាកាសដែលបានប្រែក្លាយជាតារាសម្តែងបានថ្លែងសុន្ទរកថា អស់ពីចិត្តទៅកាន់កីឡដ្ឋានរបស់អ្នកគាំទ្រកីឡាចំបាប់ពិភពលោកក្នុងទីក្រុង Toronto ដែលបានស្រែកហ៊ោក្នុងការសោកស្តាយ ខណៈដែល Cena បាននិយាយថា រដូវកាលឆ្នាំ២០២៥នឹងក្លាយជាឆ្នាំចុងក្រោយរបស់គាត់។ គាត់បានសន្យាថា នឹងមានដំណើរកម្សាន្តលាគ្នាជាមួយនឹងពេលវេលាជាច្រើន និងការប្រកួតចុងក្រោយដ៏វិសេសវិសាល ហើយគាត់បានធានាដល់អ្នកគាំទ្រថា គាត់នឹងនៅតែចូលរួមជាមួយសិទ្ធិផ្តាច់មុខកីឡាកាសដែលបានចាប់ផ្តើមអាជីពរបស់គាត់។

Cena បាននិយាយទៅកាន់ហ្វូងមនុស្សថា “អរគុណច្រើនដែលបានឲ្យខ្ញុំលេងនៅក្នុងផ្ទះដែលអ្នកបានសាងសង់អស់ជាច្រើនឆ្នាំមកហើយ”។

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍នោះ Cena បានប្រាប់អ្នកយកព័ត៌មានថា គាត់មានអារម្មណ៍រាងកាយនៅចុងបញ្ចប់របស់ខ្ញុំ ប៉ុន្តែនោះមិនមានន័យថា គាត់ត្រូវការឃ្លាតឆ្ងាយពីកីឡាដែលគាត់ចូលចិត្តនោះទេ។

Cena គឺជាម្ចាស់ជើងឯក WWE ១៦សម័យកាលដែលបានផ្ទុះឡើងនៅដើមទសវត្សរ៍ឆ្នាំ២០០០ ក្នុងនាមជា “Doctor of Thuganomics” ដែលអ្នកគាំទ្រចូលចិត្តបំផុត ដែលជាកីឡាករមានប្រជាប្រិយភាព ដែលស្ទីលរបស់គាត់គឺពាក់ខ្សែច្រវ៉ាក់មាស និងពាក់មួកនៅពេលដែលមុនចូលសង្វៀនប្រកួត។ លោកបានបន្តសម្ដែងតួល្បីៗផ្សេងទៀត ទាំងក្នុងសង្វៀន និងចូលរួមសម្តែងខ្សែភាពយកខ្នាតធំរបស់ហូលីវូដផងដែរ ។

...

Cena បានដើរតួជាតួឯកក្នុងខ្សែភាពយន្ត Blockers និង The Suicide Squad។ គាត់បានបង្ហាញខ្លួនជាច្រើនដងនៅក្នុងរឿង Fast & Furious ហើយថ្មីៗនេះបានបង្ហាញខ្លួននៅក្នុងរឿងបែបកំប្លែង Argylle និង Box Office hit Barbie ផងដែរ ៕ (រូបភាព ៖ AP/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print