ក្មេងទំនើង ២នាក់ក្នុងចំណោម ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីធ្វើឲ្យខូចខាតដោយចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង:ជនសង្ស័យជា ក្មេងទំនើង ២នាក់ ក្នុងចំណោម ៣នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន ករណីធ្វើឲ្យខូចខាតដោយចេតនានៅស្រុករំដួល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី ៧ ខែ កក្ដដា ឆ្នាំ ២០២៤ ស្ថិតនៅចំណុចភូមិក្រូចឃុំជ្រុងពពេលស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ច នគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះ

ឈ្មោះមាស ត្រស់ ហៅឃ្លោកភេទ ប្រុស អាយុ១៨ ឆ្នាំមុខរបរបណ្ដុះកូនអំពៅ(អ្នកកាប់ម៉ូតូ)រស់នៅភូមិថ្នាឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង។

និងឈ្មោះចាន់ មឿនហៅមានភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរជាជ័រកៅស៊ូ

(ម្ចាស់ម៉ូតូ)រស់នៅភូមិថ្នាឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង។

ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះឈ្មោះឃឿន សុភាន់ ហៅង៉ុយភេទប្រុស អាយុ 19ឆ្នាំ កម្មកររោងចក្រ

រស់នៅភូមិថ្នាឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង។

រីឯជនរងគ្រោះមានឈ្មោះឈ្មោះហន សីហាភេទប្រុសអាយុ១៥ ឆ្នាំមុខរបរសិស្ស

រស់នៅភូមិទួលសាលា ឃុំជ្រុងពពេលស្រុករំដួលខេត្តស្វាយរៀងម៉ូតូម៉ាក  sonic ពណ៌ស លាយក្រហម គ្មានស្លាកលេខបណ្ដាលឱ្យខូចខាតផ្នែកម៉ូតូមួយចំនួន។

ប្រភពបន្តថា មុនកើតហេតុមានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ៣នាក់

បានធ្វើសកម្មភាព យកកាំបិតតាំងតោកាប់ទៅលើម៉ូតូជនរងគ្រោះ ម៉ាក sonic ពណ៌សលាយក្រហម គ្មានស្លាកលេខ

បណ្ដាលឱ្យខូចខាតផ្នែកម៉ូតូមួយចំនួន បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចមូលដ្ឋាន។

ក្រោយ ពេលធ្វើសកម្មភាពរួចសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំជ្រុងពពេល រដ្ឋបាលឃុំថ្នាធ្នង់ ធ្វើការចុះស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមក្មេងទំនើងជាជនសង្ស័យបានចំនួន ២ នាក់។

និង ដកហូតវត្ថុតាងរួមមាន÷

កាំបិតតាំងតោ ០១ ដើម

ម៉ូតូម៉ាក ហុងដា ០១ គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់មូលហេឈ្មោះហន សីហាភេទប្រុសអាយុ 15 ឆ្នាំមុខរបរសិស្សរស់នៅភូមិទួលសាលា ឃុំជ្រុងពពេលស្រុករំដួលខេត្តស្វាយរៀងម៉ូតូម៉ាក sonic ពណ៌សលាយក្រហមគ្មានស្លាកលេខ បណ្ដាលឱ្យខូចខាតផ្នែកម៉ូតូមួយចំនួនតុដោយសារតែមាន ទំនាស់ពាក្យសម្ដីនិងគ្នាពីមុនមក ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកនិងជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ ចាប់ខ្លួនអោយខានតែបាន ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print