ប្រធានាធិបតីពូទីនបានបើកឡានអគ្គិសនីដឹកនាយករដ្ឋមន្ត្រីម៉ូឌីជុំវិញវាំង

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី បានជួបប្រជុំគ្នាយ៉ាងស្និទ្ធស្នាលនៅឯគេហដ្ឋានរបស់ម្ចាស់វិមានក្រឹមឡាំងនៅ Novo-Ogarevo ក្បែរទីក្រុងមូស្គូ។

យោងតាម RT កាលពីថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅឯគេហដ្ឋាន Novo-Ogarevo ។ នេះជាកិច្ចប្រជុំក្រៅផ្លូវការដែលបានធ្វើឡើងមុនកិច្ចពិភាក្សាថ្នាក់ខ្ពស់នៅថ្ងៃនេះ (៩ កក្កដា)។
មុនពេលការសន្ទនា លោកប្រធានាធិបតី ពូទីន បានបើកឡានអគ្គិសនីតូចមួយដើម្បីដឹកលោកនាយករដ្ឋមន្ត្រី Modi ជុំវិញលំនៅឋានរបស់គាត់។ បន្ទាប់មកមេដឹកនាំទាំងពីរបានដើរលេងក្នុងសួនផ្កានៃវិមាន ហើយបានសន្ទនាគ្នាជាច្រើនដងដោយមិនចាំបាច់ត្រូវការអ្នកបកប្រែ។
នៅក្នុងជំនួបនោះ លោកពូទីនបានអបអរសាទរចំពោះលោក ម៉ូឌី ក្នុងការបោះឆ្នោតឡើងវិញរបស់លោក ដោយបានសរសើរថានេះជាលទ្ធផលដ៏ស័ក្តិសមនៃការលះបង់ជាច្រើនឆ្នាំ។ ម្ចាស់វិមានក្រឹមឡាំងបាននិយាយថា “ខ្ញុំមិនគិតថានេះជាឧបទ្ទវហេតុនោះទេ ប៉ុន្តែជាលទ្ធផលដែលស័ក្តិសមទៅនឹងអ្វីដែលនាយករដ្ឋមន្ត្រី Modi បានធ្វើអស់រយៈពេលជាយូរមកហើយ”។
ផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រី Modi បានថ្លែងអំណរគុណចំពោះលោកពូទីន សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ ហើយបានអះអាងថា ទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី នឹងឥណ្ឌា នឹងត្រូវបានពង្រឹងបន្ថែមទៀតនាពេលខាងមុខ៕ ដោយធីរីណា

...

រូប​ថត​: Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print