ទុកកូនឲ្យយាយតាមើលធ្វេសប្រហែសធ្លាក់ចូលអាងបន្ទប់ទឹកឈ្លក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយសារការធ្វេសប្រហែសរបស់ឪពុកម្ដាយបានធ្វើឲ្យមានវិបត្តិសារីអស់មួយជីវិតខណៈដែលបានផ្ញើកូនស្រីទើបតែមានអាយុមួយខួបទុកឲ្យយាយតាមើលថែតែអកុសសបានដើរធ្លាក់ចូលអាងបន្ទប់ទឹកបណ្ដាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័មមិនអាចសង្គ្រោះជីវិតបាន។

...

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ក្មេងស្រីដែលឈ្លក់ទឹកស្លាប់មានឈ្មោះ ឯម ដានីនអាយុ១៤ខែ មានម្តាយឈ្មោះ មាស ដានី អាយុ៣០ឆ្នាំ និងឪពុកឈ្មោះ ឯម ធីតា អាយុ៣២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។

ប្រភពពីគ្រួសារក្មេងរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុគាត់និងប្ដីជាប់រវល់ទៅកន្លែងធ្វើការ ហើយក៏បានយកកូនមកផ្ញើនិងតាយាយនៅឯក្បែរភូមិឃុំគ្នាប្រមាណជាង៥០០ម៉ែត្រ។

លុះនៅវេលាម៉ោង៥រសៀលស្រាប់តែមានអ្នកភូមិបានទូរស័ព្ទប្រាប់ថា កូនស្រីបានលង់ទឹកអាងឈ្លក់ស្លាប់បាត់ទៅហើយទើបប្រញាប់ប្រញាល់មកដល់ផ្ទះយាយស្រាប់តែឃើញមនុស្សចោមរោមមើលយ៉ាងច្រើនកកុញនិងជួយសង្គ្រោះដែរ ប៉ុន្តែយឺតពេលទៅហើយ។

បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យឪពុកម្ដាយយកទៅធ្វើបុណ្យទាំងក្ដីសោកស្ដាយបំផុត៕

2

1

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print