ក្មេងស្រីម្នាក់ស្លាប់ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយឋិតក្នុងភូមិមិត្តភាព សង្កាត់ក្រុងប៉ោយប៉ែត។
អាជ្ញាធរមូលដ្ឋានប្រាប់ថា ក្មេងស្រីម្នាក់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅព្រឹកថ្ងៃទី ៩ខែកក្កដាឆ្នាំ ២០២៤
មានរថយន្តធន់ត្រាមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BS 4100 បានកិនក្មេងស្រីម្នាក់ បណ្ដាល ឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ប្រភពបានឱ្យដឹងថា ម្ចាស់រថយន្តបានឈប់ចតបញ្ឆេះរថយន្តចោល
ដោយមិនបានចុះពីក្នុងរថយន្តជាប់រវល់និយាយទូរសព្ទ ដោយមិនបានដឹងក្មេងស្រីរងគ្រោះនៅឈរឱបកង់រថយន្តកង់ខាងមុខនោះទេ ក្រោយពីនិយាយទូរសព្ទរូចរាល់ម្ចាស់រថយន្តបានបញ្ជារថយន្តទៅមុខ ក៏កិនបណ្ដាលឲ្យស្លាប់ ខណៈនោះម្ចាស់រថយន្ត ក៏មានការឆ្ងល់ថា រថយន្តកិនអ្វី? ពេលឈប់រថយន្ត ចុះមើល ទើបដឹងថា កិនក្មេងស្រី ស្លាប់ បាត់បង់ជីវិតទៅហើយ។
ក្មេងស្រីរងគ្រោះមានឈ្មោះឆៃ ស្រីណា អាយុ៣ឆ្នាំនៅភូមិកើតហេតុ។
ក្រោយកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ អាជ្ញាធរបញ្ជាក់ថា នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃដដែល
មានករណីរថយន្តកុងតឺន័រដឹកខ្សាច់បើកបរតាមផ្លូវZOA(បេតុង)ពីជើងមកត្បូងលុះមកដល់ចំណុចភូមិខាងលើបានបុកម៉ូតូមួយគ្រឿងដែលចេញពីផ្លូវលំពីលិចទៅកើត ខណៈម៉ូតូជិះក្នុងល្បឿនលឿនមិនប្រយត្នក៏ជ្រុលបុកកាងរថយន្តក៏ដូលចូលកង់កិនម៉ូតូរងការខូចខាត ចំណែកមនុស្សរងរបួសធ្ងន់ផងដែរ។
រថយន្តបង្កម៉ាកFuSOក្បាលពណ៌ សទ្រុងពណ៌ខៀវចង្កូតស្ដាំពាក់
ស្លាកលេខPS.0212 ចំណែកអ្នកបើកបររថយន្តនិងម៉ូតូមិន
ស្គាល់អត្តសញ្ញា ។ ក្រោយកើតហេតុ
ម្ចាស់ម៉ូតូត្រូវបានគេយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត
ដោយឡែកម្ចាស់រថយន្តបម្រុងរត់គេចខ្លួនតែត្រូវសមត្ថកិច្ចតាមចាប់វិញ។ ក្រោយកើតហេតុរថយន្តកិនក្មេងស្លាប់ និងរថយន្តកុងតឺន័ររួមទាំងម៉ូតូត្រូវនគរបាលយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ដោយ៖ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print