អេស្ប៉ាញបំបែកកំណត់ត្រាមិនចាញ់សោះក្នុង៦ប្រកួតនៅយូរ៉ូ២០២៤

ចែករំលែក៖

ការប្រកួតព្រឹត្តិការណ៍ Euro 2024 របស់អេស្ប៉ាញបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយដោយរង់ចាំតែអង់គ្លេស ឬហុល្លង់ប៉ុណ្ណោះ។ អេស្ប៉ាញបានយកឈ្នះបារាំងក្នុងជំនួបនាកីឡដ្ឋាន Allianz Arena ទីក្រុង Munich កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា។

សម្រាប់ព្រឹត្តិការណ៍យូរ៉ូ២០២៤នេះ អេស្ប៉ាញជាក្រុមមួយដែលមិនចាញ់ និងមិនស្មើទាល់តែសោះ ពោលគឺឈ្នះទាំងអស់។ នៅវគ្គជម្រុះតាមពូល (ពូល B) អេស្ប៉ាញបានយកឈ្នះក្រូអាត៣ទល់០ក្នុងការប្រកួតបើកឆាក, បន្តឈ្នះអតីតម្ចាស់ជើងឯកអ៊ីតាលី១ទល់០ និងឈ្នះអាល់បានី១ទល់០។

ចូលដល់វគ្គ១៦ក្រុមចុងក្រោយ គោជល់អេស្ប៉ាញបានទម្លាក់ហ្សកហ្ស៊ី ៤ទល់១យ៉ាងចាស់ដៃ ហើយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះឥន្ទ្រីដែកអាល្លឺម៉ង់ក្នុងម៉ោងបន្ថែម២ទល់១ ក្នុងវគ្គ៨ក្រុមចុងក្រោយ។

ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អេស្ប៉ាញបានបង្ហាញភាញភ្ញាក់ផ្អើល ដោយបានយកឈ្នះម្ចាស់ជើងឯកពិភពលោក២០១៨ មាន់គកបារាំង២ទល់១។

...

អេស្ប៉ាញបច្ចុប្បន្នជាក្រុមដែលកំពុងតែរក្សាលទ្ធផលឈ្នះការប្រកួត៨លើកជាប់គ្នា (៦លើកនៅយូរ៉ូ២០២៤) មិនទាន់ចាញ់សោះក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ។ អេស្ប៉ាញកំពុងរងចាំជំនួបវគ្គផ្តាច់ព្រ័ត្រដោយត្រូវជួបអង់គ្លេស ឬហុល្លង់នៅថ្ងៃទី១៥ កក្កដា វេលាម៉ោង២រំលងអធ្រាត្រ៕ (រូបភាព ៖ EURO2024)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print