នៅព្រឹកថ្ងៃទី១០ ខែកក្កដា លោក លី វ៉ាន់ហុង អគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាលក្រសួងព័ត៌មាន ទទួលមរណភាព ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកហិរញ្ញវត្ថុ និងរដ្ឋបាល នៃក្រសួងព័ត៌មាន បានទទួលមរណភាព ដោយរោគាពាធ។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ តាមរយៈ Facebook ផ្លូវការ។ ដោយលោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានបង្ហោះមុននេះបន្តិច សំណេរថា ៖ «ព្រឹកនេះទទួលដំណឹងដ៏សែនតក់ស្លុត ៖ សហសេវិកជាង ៤០ ឆ្នាំរបស់ខ្ញុំ គឺ ឯ.ឧ. លី វ៉ាន់ហុង បានទទួលមរណភាពហើយ – ១០ កក្កដា ២០២៤ »។
បច្ចុប្បន្នសពលោក លី វ៉ាន់ហុង កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅបុរីប៉េងហួត បឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕

ដោយ ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print