កូឡុំប៊ីឡើងប៉ះអាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ Copa America

ចែករំលែក៖

កូឡុំប៊ីបានយកឈ្នះអ៊ុយរ៉ាហ្គាយ ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America របស់ពួកគេនៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កក្កដានេះ បើទោះបីជាត្រូវបានកាត់បន្ថយមកត្រឹម១០នាក់សម្រាប់ការប្រកួតរយៈពេល៤៥នាទីក៏ដោយ ដោយក្រុមនេះបាមកក់កៅអីសម្រាប់ការប្រកួតជាមួយក្រុមការពារជើងឯកអាហ្សង់ទីនពីការតែតបាល់បញ្ចូលទីក្នុងតង់ទីមួយរបស់ Jefferson Lerma ដែលជាគ្រាប់បាល់ជ័យជម្នះ។

ខ្សែប្រយុទ្ធ Darwin Nunez របស់អ៊ុយរ៉ាហ្គាយបានខកខានឱកាសជាច្រើនក្នុងតង់ទី១ ហើយកូឡុំប៊ីធ្វើបានល្អ ដោយមានគ្រាប់បាល់១គ្រាប់នាំមុខនៅនាទីទី៣៩ស៊ុតដោយ Lerma ដោយតែតបាល់បញ្ចូលទីផុតដៃអ្នកចាំទី Sergio Rochet ។

កូឡុំប៊ីបានបាត់បង់សមាជិកម្នាក់ ដោយបន្ថយត្រឹម១០នាក់នៅចុងតង់ទី១ នៅពេលដែល Daniel Munoz ត្រូវបានបណ្តេញចេញ ដោយខ្សែការពារស្តាំរូបនេះទទួលបានកាតលឿងទីពីរសម្រាប់ការប្រើកែងដៃទៅលើកីឡាករ Manuel Ugarte ចំដើមទ្រូងនៅនាទីទី៤៥+១។

អ៊ុយរ៉ាហ្គាយបានគ្រប់គ្រងការការប្រកួតច្រើននៅតង់ទី២ ហើយខ្សែប្រយុទ្ធជើងចាស់ Luis Suarez ស្ទើរតែរកគ្រាប់បាល់តាមស្មើវិញនៅពេលគាត់ស៊ុតបាល់បុកបង្គោលទី ប៉ុន្តែកូឡុំប៊ីបានរក្សាការពារមិនឲ្យធ្លាយសំណាញ់ទី ឈានទៅរកការឈ្នះដ៏អស្ចារ្យ ហើយនឹងប៉ះអាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃចន្ទ។

...

ចំណែកអ៊ុយរ៉ាហ្គាយនឹងប្រកួតជាមួយកាណាដាមួយថ្ងៃមុនក្នុងវគ្គ Playoff ចំណាត់ថ្នាក់លេខ៣ ៕ (រូបភាព ៖ copaamerica.com)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print