រថយន្ត​LEXUS​​បុុក​ជាមួយ​រថយន្ត​ FORDត្រង់ផ្លូវ​បំបែក​ជាបួន​រងការខូចខាត​ទាំង​សងខាង​

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បេីក​រថយន្ត​LEXUS RX​330ខ្វះ​ការប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​រថយន្ត​ FORD BRONCO ដែល​បេីក​បរដោយ​បុរស​ម្នាក់​នៅ​ផ្លូវ​បំបែក​ជាបួនបណ្តាលឱ្យ​រងការខូចខាត​ ។

​ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​៦ល្ងាច​ ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ នៅក្រោយ​ស្ថាន​ទូត​ចិន​ ផ្លូវ​១៧៥កែង​ផ្លូវ​៤១៨​ សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។ 

​តាម​ប្រភព​ពីកន្លែង​កេីត​ហេតុ​បាន​ឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​ FORD BRONCO ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CA-7585 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១៧៥​ ក្រោយ​ស្ថាន​ទូត​ចិន​ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​កេីតហេតុ​ដែល​ជាផ្លូវ​បំបែក​ជាបួន​ក៏ស្រាប់​តែ​ស្ត្រី​ម្នាក់​បេីក​រថយន្ត​ម៉ាក​ LEXUS RX330 ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BW-1660 

បេីក​តាម​បណ្ដោយ​ផ្លូវ​៤១៨​ទិសដៅ​ពី​កេីត​ទៅ​លិច​ជាន់ហ្វ្រ័ង​មិន​ទាន់​ក៍ជ្រុល​ទៅ​បុក​រថយន្ត​FORD ចំផ្នែក​ខាង​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ បណ្តាល​ឱ្យខ្ទាត​រងការ​ខូចខាត​ក្រពឹត​ទ្វារ​ក្រោយ​ចំហៀង​ខាង​ឆ្វេង​និង​ត្រគាក​ចំហៀង​ខាង​ឆ្វេង​ ។ 

​   ដោយ​ឡែក​រថយន្ត​ LEXUS វិញរងការ​ខូចខាត​កាង​មុខ​តិចតួច​ ហើយក្នុង​ហេតុការណ៍​នេះ​មិន​បង្កអោយ​គ្រោះថ្នាក់​ដល់​មនុស្ស​ណាម្នាក់​នោះ​ទេ​  ។ 

​   ក្រោយ​ពេល​កេីតហេតុ​ ក៍មាន​តំណាង​ភាគី​ទាំង​សងខាង​បានមក​សម្របសម្រួល​គ្នា​ដោយ​ខាង​រថយន្ត​ LEXUS សុខ​ចិត្ត​យក​រថយន្ត​ FORD ទៅ​ជួសជុល​អោយ​វិញ​ដេីម្បី​បញ្ចប់​រឿង​  ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print