ខេត្តបន្ទាយមានជ័យៈអគ្គិភ័យឆាបឆេះផ្ទះអស់២ខ្នង មនុស្សម្នាក់រងរបួសដោយឡែករថយន្ត៣គ្រឿងម៉ូតូ៤គ្រឿងរងការខូចខាតនៅល្ងាចថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤ស្ថិតភូមិជើងវត្ត ឃុំ ស្រុកព្រះនេត្រព្រះ ។
លោកវរសេនីយ៍ឯក ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថា មូលហេតុដែលអគ្គិភ័យឆាបឆេះគឺស្ត្រីម្ចាស់ផ្ទះជាអ្នកលក់សាំងដបនិងលក់អីវ៉ាន់ចាប់ហួយ បានផ្ទេរសាំងដាក់ដបហើយដៃម្ខាងយកឧបករណ៍ឆក់ម៉ូសបង្កអោយឆាបឆេះឡើង ត្រូវបានកម្លាំងរួមជាមួយប្រជាពលរដ្ឋជួយពន្លត់រហូតរយៈពេលជិត១ម៉ោងទើបរលត់។
លោកបានបញ្ជាក់ថាអគ្គិភ័យឆាបឆេះបណ្តាលឲ្យមានការខូចខាតផ្ទះ២ខ្នង១ខ្នងផ្ទះថ្មប្រក់ស័ង្កសី ១ខ្នងទៀតឈើប្រក់ស័ង្កសី និងខូចខាតរថយន្ត៣គ្រឿងជាប្រភេទរថយន្តកាំម៉ារីដឹកសាំង ឆេះទាំងស្រុងដោយឡែកម៉ូតូ៤គ្រឿងទៀតក៎មានការខូចខាតដោយសារអគ្គីភ័យរួមទាំងសម្ភារៈ ផ្សេងៗទៀតខូចខាតទាំងស្រុង។
លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា៖ដែលអគ្គីភ័យឆាបឆេះជួយអន្តរាគមន៍មានរថយន្តពន្លត់អគ្គីភ័យ២គ្រឿងប្រើប្រាស់ទឹក៦ឡាននិងកម្លាំងអន្តរាគមន៍ជិត១០០នាក់មាននគរបាល កងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងស្រុក និងកងពលថ្មើរជើងលេខ៥១ មន្ត្រីរដ្ឋបាលស្រុករួមជាមួយប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋថ្លែងអំណរគុណចំពោះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យនិងលោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះដែលបានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យដែលឆាបឆេះផ្ទះមិនបណ្តាលអោយរាលដាលឆេះទៅផ្ទះប្រជាពលរដ្ឋនោះទ្បេីយ៕វណ្ណា