អភិបាលខេត្តកណ្តាល ៖ រឿង«ទីងមោង»ពុំមានការបិទទេ ហើយស្នើសុំ អោយរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង

ចែករំលែក៖

ខេត្តកណ្តាល ៖ បន្ទាប់ពីមានការបង្ហោះលើផេក និង Facebook ខ្លះគ្មានប្រភពច្បាស់លាស់ ដូចជាគណនី Facebook ឈ្មោះថា ៖ «AromSol-អារម្មណ៍សល់» ដោយលើកឡើងថា ៖ ក្នុងនាមពួកខ្ញុំអ្នកជាកូនខេត្តកណ្តាលនៅពេលដែលខ្ញុំបានលឺ ដំណឹងថា ទីងមោងទាំងអស់នៅក្នុងវត្ត ទូទាំងខេត្តកណ្តាលត្រូវបិទ ពួកខ្ញុំពិតជាសោកស្តាយជាខ្លាំង នឹងសំទោសជាខ្លាំងចំពោះ ជីដូនជីតាដែលពួកខ្ញុំមិនអាចធ្វើអ្វីបាន.. ដើម្បីថែរ វប្បធម៌មួយនេះបាន បើអាចសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមយោគយល់ដល់ពួកខ្ញុំជាកូនអ្នកខេត្តកណ្តាលផងចុះ ដែលថែរ វប្បធម៌មួយនេះផងចុះ បើតាមលក្ខណៈរបស់ពួកខ្ញុំ ក្នុងមួយវត្ត (ក្នុងមួយវត្តអនុញ្ញាត អោយហែរ15ទៅ16 ទីងមោងចុះ) ក្នុង1ឆ្នាំសុំតែ3ថ្ងៃ ចំពោះការហែរទៅចុះ ។

គណនីមួយទៀតឈ្មោះថា ៖ «ទីងមោង វត្តតាលន់ » បានសរសេរថា ៖ បិទទាំងអស់ ទូទាំងខេត្តកណ្តាល RIPទីងមោង ចាប់ពីថ្ងៃនេះតទៅ អត់មានទីងមោង ចេញហែរទៀតទេ ទីងមោងដែលធ្លាប់តែមាន តាំងពីដូនតា មក ត្រូវបញ្ចប់ត្រឹមនេះ អ្នកស្រុកស្អាង មានការសោកស្តាយ និងខកចិត្តជាខ្លាំង។
រាល់ប្រភពមិនច្បាស់លាស់ទាំងនេះ ក្លាយជាការទទួលខុសមួយ របស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការពន្យល់ដល់សាធារណជន លើផេកផ្លូវការថា ៖ ខ្ញុំបានឃើញការផ្សព្វផ្សាយ អំពី ទីងមោង ថាត្រូវបានបិទ ។
ខ្ញុំសូមបញ្ជាក់ថា ពុំមានការបិទទេ ហើយស្នើសុំ អោយរៀបចំ ដោយមានសណ្តាប់ធ្នាប់ល្អ រក្សាបាន គុណតម្លៃសិល្បៈវប្បធម៌ខ្មែរយើង ។
លោកបន្តថា ៖ ខ្ញុំនឹងជួប ជាមួយបងប្អូនផ្ទាល់ នៅពេលខាងមុខ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print