រុស្ស៊ី៖ ការពង្រីកឥទ្ធិពលរបស់ណាតូចូលទៅក្នុងអ៊ុយក្រែន គឺជា «ការគំរាមកំហែងដែលមិនអាចទទួលយកបាន»

ចែករំលែក៖

សារព័ត៌មានស៊ីនហួ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការពង្រីកឥទ្ធិពលរបស់អង្គការណាតូចូលទៅក្នុងអ៊ុយក្រែន គឺជា «ការគំរាមកំហែងដែលមិនអាចទទួលយកបាន» ចំពោះសន្តិសុខរបស់រុស្ស៊ី។

ការថ្លែងរបស់លោក Peskov ធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសរួមមួយដែលបានអនុម័តកាលពីថ្ងៃពុធនៅឯកិច្ចប្រជុំកំពូលណាតូនៅទីក្រុងវ៉ាស៊ីនតោន ដែលបានបញ្ជាក់ថា «អនាគតរបស់អ៊ុយក្រែនគឺស្ថិតនៅក្នុងណាតូ»។ លោក Peskov បាននិយាយថា សម្ព័ន្ធភាពនេះ «ពិតជាពាក់ព័ន្ធទាំងស្រុងនៅក្នុងជម្លោះអ៊ុយក្រែន» ដោយបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធយោធារបស់វាកំពុងផ្លាស់ប្តូរជាបណ្តើរៗឆ្ពោះទៅកាន់ព្រំដែនរបស់រុស្ស៊ី។
លោក Peskov បានបញ្ជាក់ថា វិធានការដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ អាចបង្ខំឱ្យរុស្ស៊ីចាត់វិធានការសមស្របដើម្បីទប់ទល់ប្លុកនេះ ព្រោះវាអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេស។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ស្ថានភាពនេះនឹងតម្រូវឱ្យរុស្ស៊ីបង្កើតវិធានការឆ្លើយតប ដែលមានការគិតគូរ សម្របសម្រួល និងមានប្រសិទ្ធភាពដើម្បីទប់ទល់។
ការថ្លែងបែបនេះ បង្ហាញពីការកើនឡើងនូវភាពតានតឹងរវាងរុស្ស៊ី និងណាតូ ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ហើយអាចនាំទៅរកភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងទំនាក់ទំនងអន្តរជាតិ៕ ដោយធីរីណា

...

រូប​ថត​: GD&TD

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print