សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់តាមដីកាករណីចេញសែកស្អុយ១៥០០០ដុល្លារ បញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភួង គឹមយ៉េង ភេទប្រុសអាយុ៤០ឆ្នាំ ជាតិខ្មែរ មុខរបរ រកស៊ី សា្នក់នៅផ្ទះលេខ៣០TB ផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធបទ. មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ១៥០០០ដុល្លារ)។

ជនសង្ស័យត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈួន ហួរ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង១១.៤០នាទី  នៅចំណុចអាហារដ្ឋានឈ្មោះបងប្អូន ផ្លូវលេខ១៣៤ កែងផ្លូវលេខ២៣៣ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

...

ការឃាត់ខ្លួនជនសង្ស័យខាងលើគឺកម្លាំងសមត្ថកិច្ចអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ៤០៤ អ.យ.ក ចុះថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២៤ របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ ដីកាបញ្ជានេះគឺឲ្យជនសង្ស័យឈ្មោះ ភួង គឹមយ៉េង ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃ០២ ខែសីហាឆ្នាំ២០២៤ តាមបណ្តឹងរបស់ឈ្មោះ ហៀង ស៉ីមហុង ភេទស្រីអាយុ៣២ឆ្នាំ ជនជាតិខ្មែរ៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print