ឃាត់ខ្លួនយុវជនម្នាក់ខណៈកំពុងជិះកង់លក់ថ្នាំញៀននៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដី សហការជាមួយកម្លាំងប្រជាការពារភូមិឃាត់យុវជនម្នាក់ខណៈយុវជនរូបនេះកំពុងជិះកង់លក់គ្រឿងញៀនរួមទាំងវត្ថុតាងនូវសារធាតុញៀន និងសម្ភារមួយចំនួន។

...

ការឃាត់ខ្លួននេះធ្វើឡើងកាលពីពាក់កណ្ដាលអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងសមត្តកិច្ចចុះអនុវត្តបានឲ្យដឹងថា យុវជនសង្ស័យត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងនិងសម្ភារខាងលើមានឈ្មោះ ឡៃ ឡង់ឌី អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្ថាន្នី សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងរកឃើញនិងចាប់យករួមមានថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌សថ្លាចំនួន៦កញ្ចប់តូច និងសម្ភារកង់ពណ៏ខ្មៅ១គ្រឿង, ប្រាក់ចំនួន ៤០.០០០រៀល, ទូរស័ព្ទដៃពណ៌ស ១គ្រឿង, បារី១កញ្ចប់ មានបារី ២ដើម។

ប្រភពដដែលអះអាងបន្តទៀតថា ចំពោះយុវជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារសមត្តកិច្ចនគរបាលប៉ុស្តិ៍បានធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

1

2

3

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print