ហ្វុីលីពីនសម្លាប់អ្នកទោសគ្រឿងញៀនជាង ​៣០០នាក់

ចែករំលែក៖

អ្នកទោសគ្រឿងញៀនជាង ៣០០នាក់ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការបោះសម្អាតគ្រឿងញៀនរបស់ប្រធានាធិបតី Rodrigo Duterte បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ។

...

រូបភាពនៃអ្នកប្រើប្រាសក៏ដូចជាជួញដូរដេកស្លាប់យ៉ាងអាណោចអាធ័មបំផុតត្រូវបានគេបង្ហោះតាមបណ្តាញសង្គម។ ការស្លាប់ច្រើនបែបនេះក្រោយពេលដែលលោក Rodrigo Duterte បានប្រកាសថា ពលរដ្ឋឬប៉ូលិសដែលមានអាវុធនៅក្នុងដៃឲ្យតែជួបអ្នកប្រើប្រាស់និងជួញដូរបាញ់សម្លាប់ចោលតែម្តង។ ទាំងនោះហើយធ្វើឲ្យអ្នកស្លាប់ពាក់ព័ន្ធគ្រឿងញៀនកាន់តែកើតឡើង។ អ្នកជួញដូរ និងអ្នកញៀនថ្នាំ ពេលនេះមានជម្រើសតែពីរប៉ុណ្ណោះគឺទីមួយចេញសារភាពចំពោះប៉ូលិស និងទីពីរត្រូវតែស្លាប់។

ការប្រកាសនិងការអនុវត្តដើរទទឹមគ្នាធ្វើឲ្យអ្នកញៀនថ្នាំ និងអ្នកជួញដូររហូតដល់ទៅ៦ម៉ឺននាក់ចេញមុខសារភាព ក្រោយរដ្ឋាភិបាលប្រកាសដាច់អហង្ការថា អនុញ្ញាតឲ្យពលរដ្ឋដែលមានអាវុធបាញ់សម្លាប់អ្នកប្រើប្រាស់ និងអ្នកជួញដូរគ្រឿងញៀន ។

ចាប់តាំងពីឡើងកាន់អំណាចមកទល់ពេលនេះប្រធានាធិបតី Rodrigo Duterte មានសកម្មភាពដាច់ខាតចំពោះការកម្ចាត់គ្រឿងញៀន និងប្រឆំាងអំពើពុករលួយ ។ មិនត្រឹមតែការប្រកាសតែមាត់ប៉ុណ្ណោះទេ កន្លងមកក៏មានការអនុវត្ត ដោយប៉ូលិសប៉ះទង្គិចគ្នាជាមួយក្រុមជួញដូគ្រឿងញៀន ។

លោកប្រធានាធិបតី Duterte ធ្លាប់បានប្រកាសថានឹងសម្លាប់ឲ្យអស់អ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់ក្នុងរយៈពេល ៦ខែតំបូងនៃការកាន់អំណាច បើលោកធ្វើមិនបានទេនឹងចុះចេញពីតំណែង ។ លោកបានប្រកាសថា «ប្រសិនបើមានអ្នកណាម្នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀន ខ្ញុំសូមទោសសាច់ញាតិគ្រូសារជាមុន ដោយសារតែអ្នកទាំងនោះអាចនឹងត្រូវសម្លាប់ ។ ខ្ញុំមិនអាចអត់ធ្មត់ទៀតឡើយ ហើយក៏មិនអាចលើកលែងឲ្យទៀតឡើយ»។

ក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះដែលលោក Duterte ឡើងកាន់អំណាចមានក្រុមជួញដូរគ្រឿងញៀន ១០០នាក់ត្រូវបានសម្លាប់ ៤៣ពាន់នាក់ត្រូវប៉ូលិសចាប់ខ្លួន និងប្រមូលបានគ្រឿងញៀនជាង ៣០០គីឡូក្រាម ។ ចំពោះការប្រកាសខាងលើអ្នកដែលប្រើប្រាស់ថ្នាំញៀញជាង ៦០ពាន់នាក់ចេញមុខសារភាពចំពោះប៉ូលិស ៕

1 (1)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print