សូមអបអរសាទរ ខណៈខែក្រោយ! ខេត្តកំពង់ចាមប្រកាសបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលជាផ្លូវការ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក យឹម ជុង មានប្រសាសន៍ថា ក្រោយពីក្រុមការងារធ្វើការផ្ទៀងផ្ទាត់ពីស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាល ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលល្អប្រសើរ ពោលគឺឈានដល់ការប្រកាសខេត្តកំពង់ចាម ជាខេត្តODF ហើយនឹងគម្រោងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។

សូមបញ្ជាក់ថា ៖ ថ្លែងបែបនេះ នាឱកាស ឯកលោកអញ្ចើញ ចូលរួមជាអធិបតី ក្នុងសិក្ខាសាលា ឆ្លុះបញ្ចាំងស្តីពី លទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបងពាសវាល នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ នៅសាលប្រជុំសាលាខេត្តកំង់ចាម ហើយចេញផ្សាយដោយមន្ទីរព័ត៌មានខេត្តកំពង់ចាម។
លោក រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បន្តែមទៀតថា ក្រុមការងារចុះផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិ បានបង្ហាញពីស្ថានភាពអនាម័យ និងបរិស្ថាននៅខេត្តកំពង់ចាម មានលក្ខណៈល្អបង្គួរ ជាពិសេសតាមរយៈនៃការចុះផ្ទៀងផ្ទាត់នេះ មិនមានខ្នងផ្ទះណាមួយត្រូវបានរកឃើញថា នៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ សូម្បីទីតាំងសង្ស័យមួយចំនួនដែលធ្លាប់មានព្រៃ ឬនៅមាត់ទន្លេ មាត់បឹង ក៏គ្មានភស្តុតាងបញ្ជាក់ថា មានការបន្ទោបង់ក្រៅបង្គន់នោះដែរ។ ផ្ទុយទៅវិញតំបន់សង្ស័យទាំងនោះ ប្រែក្លាយទៅជាលំនៅឋានស្អេកស្កះ មានរបៀបរៀបរយ មានទេសភាព សោភ័ណ្ឌភាព អនាម័យ និងបរិស្ថានល្អប្រសើរ ដែលទាំងនេះបង្ហាញឱ្យឃើញថា ខេត្តកំពង់ចាម ស័ក្តសមទទួលបានពានជ័យលាភី ជាខេត្ត ODF យ៉ាងពិតប្រាកដ។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម មានប្រសាសន៍ផងដែរថា ដោយយោងលើលទ្ធផល នៃការធ្វើសិក្ខាសាលាបញ្ជាក់ថា យើងបានឯកភាពគ្នា យល់ឃើញដូចគ្នា និងទទួលយកនូវលទ្ធផល នៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិ និងអង្គការដៃគូ ដែលសម្រេច ជូនខេត្តកំពង់ចាម ក្លាយជាខេត្តទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ហើយនឹងគម្រោងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ។

ទោះខេត្តកំពង់ចាមទទួលបានជ័យលាភីជាខេត្ត ODF ក៏មិនមានន័យថា យើងឈប់ធ្វើការងារលើកកម្ពស់អនាម័យនោះទេ និងត្រូវបន្តគាំទ្រ ជំរុញបន្ថែមទៀតជាពិសេសត្រូវបន្តឱ្យមាននិរន្តរភាព ODF និងឈានទៅឆ្ពោះទៅយក ODF Plus នាពេលខាងមុខ។
សូមជម្រាបថា ៖ ខេត្តកំពង់ចាម មានអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ច្រើនតាមមូលដ្ឋាន ធ្វើឱ្យប្រជាពលរដ្ឋ មើលឃើញ ត្រេកអរ ទទួលយក សមិទ្ធផល របស់អាជ្ញាធរ ខេត្ត ក្រុង ស្រុក ឃុំ ដ៏ដូចជា សមិទ្ធផលថ្នាក់ជាតិជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print