ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីរថភ្លើងខ្សែដឹកទំនិញ បើកបុក កាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៣
ខែកក្កដា ឆ្នាំ២០២៤ នៅភូមិដើមឫស្សី ឃុំដើមឫស្សី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មុនពេលកើតហេតុ ជនរងគ្រោះដើរតាមផ្លូវលំ ស្រាប់តែមានរថយន្តភ្លើងខ្សែដឹកទំនិញ ភ្នំពេញ-ក្រុងព្រះសីហនុ បើកជិតមកដល់ ស្រាប់តែជនរងគ្រោះដើរឡើងលើផ្លូវដែក បណ្តាលឱ្យបុកកិនស្លាប់។
យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ពិនិត្យ ជនរងគ្រោះ : ភិនភាគដូចខាង ក្រោម៖ជាមនុស្សប្រុស ស្លៀកខោខោប៊យជើងវែង ពណ៌ខៀវ ពាក់អាវយឺតខ្មៅដៃវែង សក់ខ្លី កម្ពស់ ១.៧០ម សម្បុលខ្មៅស្រអែម ។សំភារៈបន្សល់នៅកន្លែងកើតហេតុទូរស័ព្ទ ០១គ្រឿងម៉ាក OPPO ពណ៌ខៀវ ប្រើថាច់ កាតាបស្ពាយក្រណាត់ ពណ៌ខ្មៅមួយ អង្រឹងប៉ារ៉ាមួយ កញ្ចប់បារីសេក ខៀវ រថភ្លើង(មិនស្គាល់ម៉ាក)មិននៅកន្លែងកើតហេតុ (គេចខ្លួនបាត់) ចំពោះសាកសព សម្ថកិច្ច កំពុងស្រាវជ្រាវរកសាច់ញាតិតាមរយៈទូរស័ព្ទ មិនទាន់កំណត់អាស័យដ្ឋានជនរងគ្រោះនៅឡើយ ទេ។ តាមការសន្និដ្ឋានបឋម: ករណីខាងលើនេះ អាចបណ្តាលមកពីស្រវឹង ហើយដេកលើផ្លូវរថភ្លើង ទើបបណ្តាលអោយរថភ្លើងកិនស្លាប់ ៕ជ្រោយពេជ្រ