សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារថា រាជរដ្ឋាភិបាលមិនបានអនុញ្ញាតឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីវៀតណាម ឬចិនមកបើកអាជីវកម្មតាក់ស៊ីនៅកម្ពុជាទេ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈសារជាសំឡេងរបស់នៅរសៀលថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២៤នេះ ! រាជរដ្ឋាភិបាលមិនបានអនុញ្ញាតឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីវៀតណាម ឬចិនមកបើកអាជីវកម្មតាក់ស៊ីនៅកម្ពុជាទេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ “ខ្ញ៉ំទើទទួលបានព័ត៌មានពីប្រភពច្បាស់ការមួយថា មានមនុស្សមួយក្រុមតូចបានកំពុងកៀរគរបងប្អូនអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី ដើម្បីធ្វើបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាល ដោយចោទថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីវៀតណាម ឬចិនមកបើក ឬធ្វើអាជីវកម្មតាក់ស៊ីនៅកម្ពុជា “។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា  ៖ ខ្ញុំបានបញ្ជាក់បញ្ហានេះច្បាស់រួចហើយនៅក្នុងពេលកន្លងទៅ រួមទាំងមានសុន្ទរកថារបស់ខ្ញុំផ្សាយផ្ទាល់ក្នុងពេលដែលខ្ញុំជួបប្រជាពលរដ្ឋខ្មែរទៅប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ដោយខ្ញុំបានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាល មិនដែលបានផ្តល់អាជ្ញាប័ណ្ណឲ្យរថយន្តតាក់ស៊ីអគ្គិសនីពីប្រទេសវៀតណាម ឬបរទេសមកធ្វើអាជីវកម្មនៅកម្ពុជាទេ ហើយកម្ពុជាមិនទាន់មានតម្រូវការឲ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគដើម្បីធ្វើក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ ។ រាជរដ្ឋាភិបាលអាណត្តិទី៧ ពេលនេះ ត្រូវតែយកចិត្តទុកដាក់ក្នុងការជួយដល់បងប្អូនដែលកំពុងប្រកបរបររត់ម៉ូតូឌុប រ៉ឺម៉កកង់បីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឲ្យបានល្អប្រសើរ” ។

 សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ “ខ្ញ៉ំសូមជូនព៌មាននេះឲ្យបងប្អូនប្រជាពលរដ្ឋបានជ្រាប ជាពិសេសបងប្អូនដែលកំពុងប្រកបរបររត់ម៉ូតូឌុប រ៉ឺម៉កកង់បីឲ្យបានជ្រាប និងកុំជឿតាមការញុះញង់របស់ក្រុមមនុស្សមួយក្រុមតូច “។ 

 ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងថា “ខ្ញុំសូមបញ្ជូនសារនេះទៅក្រុមមនុស្សមួយចំនួនតូចនោះដែលកំពុងបំភ្លៃការពិត ហើយមានចេតនាយកព័ត៌មានមិនពិតនេះ ដើម្បីប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល ។ សូមអស់លោកស្ដាប់ឲ្យបានច្បាស់ ម៉ំចេះប៉ុន្តែធ្វើល្ងង់ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់អស់លោក ។បើអស់លោកនៅតែបន្តសកម្មភាពយកព័ត៌មានដែលបំភ្លៃការពិតនេះធ្វើជាកម្មវត្ថុសម្រាប់ប្រើប្រាស់ក្នុងចេតនាអាក្រក់នតាមរយៈការប្រមូលផ្ដុំមនុស្សធ្វើបាតុកម្ម អស់លោកនឹងទទួលខុសត្រូវចំពោះមុខច្បាប់ “។ 

 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបញ្ជាក់ទៀតថា ៖ រាជរដ្ឋាភិបាលមិនអាចឲ្យអស់លោកធ្វើអ្វីស្រេចតែចិត្ត ជាពិសេសសកម្មភាពគ្មានសុចរិតភាពដែលនាំឲ្យបំផ្លាញសណ្ដាប់ធ្នាប់សង្គម ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់អស់លោកនោះទេ ។ 

សូមបញ្ជាក់ថា ៖ មេត្តាបងប្អូន កុំជឿចំពោះ អ្នកបង្កើតព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត វាយប្រហារមកលើរាជរដ្ឋាភិបាល ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print