ស្នងការនគរបាលខេត្តព្រះសីហនុ៖​ អំពាវនាវប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នក្នុងរដូវភ្លៀងធ្លាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរលេងកម្សាន្ត ជាពិសេសទោចក្រយានយន្ត កង់បី ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកឧត្តមសេនីយ៍​ឯក​ ស​ រដ្ឋា​ បានថ្លែងបន្តថា​ សូមបងប្អូនត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវសំរាប់ទោចក្រយានយន្ត ក៏ដូចជាបងប្អូនដែលបើកបរម៉ូតូកង់បី ត្រូវយកចិត្តទុកដាក់ ពេលធ្វើការបត់ឆ្វេងបត់ស្តាំ សូមឱ្យមានការធ្វើសញ្ញា និងមើលមុខមើលក្រោយឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្លាស់ប្តូរទិស សំរាប់យានយន្តត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បើកបរដោយគោរពស្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ជាពិសេសត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់មុនការបញ្ជារផ្លាស់ទិស ត្រូវងាកឆ្វេងស្តាំឱ្យត្រឹមត្រូវ ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ជាយថាហេតុ ។

លោកស្នងការនគរបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្តតាមបណ្តោយឆ្នេរ ឬតាមបណ្តាកោះនានា ត្រូវស្តាប់តាមការណែនាំ និងអំពាវនាវពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអំពីអាកាសធាតុតាមតំបន់ដែលពួកគាត់មកទេសចរណ៍ ។ 

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ឯក ស្នងការ​ ក៏បានអំពាវនាវបន្ថែមថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានករណីចាំបាច់នឹងហេតុការណ៍ណាមួយ សូមទាក់ទងមកជាបន្ទាន់នូវHotline ស្នងការដ្ឋានដូចខាងក្រោម ៖

អាចទំនាក់នំនងមកកាន់លេខ

* 0977780008 ( ភាសារខ្មែរ ) 

* 011526677 ( English )

* 011506677( 中文 ) 

* 011516677 ( 中文 )

* 011822009 ( អគ្គិភ័យ )

* 0977780093 ( អធិការក្រុង )៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print